ក្រសួងការងារ ផ្តល់លេខទូរសព្ទ និងកន្លែងទំនាក់ទំនង ក្នុងករណីពលករខ្មែរ ប្រឈមនឹងការរងនូវអំពើហិ-ង្សា ឬការរើសអើងនានានៅប្រទេសថៃ
យោងតាមការចុះផ្សារបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់លេខទូរសព្ទ និងកន្លែងទំនាក់ទំនង ក្នុងករណីពលករខ្មែរ ប្រឈមនឹងការរងនូវអំពើហិង្សា ឬការរើសអើងនានានៅប្រទេសថៃ។

ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ បានណែនាំ និងក្រើនរំលឹកសាជាថ្មីដល់ បងប្អូនពលករ ខ្មែរដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការប្រឈមនឹងការរងនូវអំពើហិង្សា ឬការរើសអើងនានា និងសូមជ្រើសរើសការទាក់ទងមកស្ថាប័ន មានសមត្ថកិច្ចរបស់កម្ពុជា និងអង្គការអន្តរជាតិជាដៃគូរបស់កម្ពុជា ក្នុងការធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព។
ក្នុងសេចក្តីថ្លែងការណ៍ស្ដីពី ការថ្កោលទោសករណីរំលោភសេពសន្ថវៈ និងការប្រើអំពើហិង្សា ដោយក្រុមទាហានឈុតខ្មៅថមកលើពលករទេសន្តរប្រវសន៍ខ្មែរ ដែលធ្វើដំណើរត្រឡប់មកបទេសកម្ពុជា ក្រសួងការងារ បានណែនាំនូវលេខទូរសព្ទ និងកន្លែងទំនាក់ទំនង ក្នុងករណីពលករខ្មែររប្រឈមនឹងបញ្ហាខាងលើ៖
– ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០២ ៩៥៧ ៥៨៥១ / ០៩២ ៨០៥ ០៥៦១ និងស្ថានអគ្គកុងស៊ុលនៅខេត្តស្រះកែវ ទូរសព្ទលេខ៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨
– អនុព័ន្ធការងារនៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០៩៤ ០៩២ ៥៩០៥ / ០៩៤ ៤១៦ ៥៥១៨ / ០៨៣ ៥៤៥ ៧៧៨៨ / ០៩២ ២៩៩ ០១៣៣ និងអនុព័ន្ធការងារនៅខេត្តស្រះកែវ ទូរសព្ទលេខ៖ ០៦២ ០៨៩ ៨៩១៨ / ០៨០ ៨១០ ៥៥០៥
– ការិយាល័យអង្គការអន្តរជាតិខាងការងារ ទូរសព្ទលេខ៖ ០២ ២៨៨ ១២៣៤
– ការិយាល័យអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ទូរសព្ទលេខ៖ ០២ ៣៤៣ ៩៣០០ / ០១២ ៩៣២ ៩០០
– មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ នៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០២ ៥១៣ ៩២៤២ / ០២ ៥១៣ ៨៩៥៩, នៅខេត្តឈៀងម៉ៃ ទូរសព្ទលេខ៖ ០៥៣ ៨១១ ២០២ / ០៥៣ ២៧១ ៥៥១, និងនៅម៉េស៊ត ទូរសព្ទលេខ៖ ០៥៥ ៥៣៥ ៩៩៤ / ០៥៥ ៥៣៦ ០១៥៕


ប្រភព៖ ក្រសួងព័ត៌មាន