ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមហ៊ុនអាកាសចរណ៍ Firefly Airline បានប្រកាសពីគម្រោងបើកដំណើរការជើងហោះហើរត្រង់ថ្មីតភ្ជាប់ពីទីក្រុងកូឡាឡាំពួរ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកានេះទៅ

    BY soknita November 19, 2025
    ក្រុមហ៊ុនអាកាសចរណ៍ Firefly Airline បានប្រកាសពីគម្រោងបើកដំណើរការជើងហោះហើរត្រង់ថ្មីតភ្ជាប់ពីទីក្រុងកូឡាឡាំពួរ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកានេះទៅ

    (ប្រទេសម៉ាឡេស៊ី)៖ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Firefly Airline ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Malaysia Airlines បានប្រកាសពីគម្រោងបើកដំណើរការជើងហោះហើរត្រង់ថ្មីតភ្ជាប់ពីទីក្រុងកូឡាឡាំពួរ មកកាន់ខេត្តសៀមរាប។

    រូបតំណាង

    ក្នុងនោះ ក្រសួងទេចរណ៍ បានបន្ថែមថា បន្ទាប់ពីជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៅរាជធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ រួចមក ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines (FY) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Malaysia Airlines បានប្រកាសពីគម្រោងបើកដំណើរការជើងហោះហើរត្រង់ថ្មីតភ្ជាប់ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មកកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះតទៅ៕

    ប្រភព៖ ក្រសួងទេសចរណ៍

    Share This Post: