ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម សហការគ្នារៀបចំគោលនយោបាយដំណាំស្វាយ ដើម្បីត្រួតពិនិត្យផ្ទៃដីដាំដុះ និងទិន្នផល

    BY soknita November 19, 2025
    ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម សហការគ្នារៀបចំគោលនយោបាយដំណាំស្វាយ ដើម្បីត្រួតពិនិត្យផ្ទៃដីដាំដុះ និងទិន្នផល

    (រាជធានីភ្នំពេញ)៖ តាមការចេញផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម សហការគ្នារៀបចំគោលនយោបាយដំណាំស្វាយ ដើម្បីត្រួតពិនិត្យផ្ទៃដីដាំដុះ និងទិន្នផល។

    ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការតំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងវេទិកាកសិកម្មកម្ពុជាថា ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម សហការគ្នារៀបចំគោលនយោបាយដំណាំស្វាយ ដើម្បីត្រួតពិនិត្យផ្ទៃដីដាំដុះ ទិន្នផល ដើម្បីផ្តល់ព័ត៌មានជូនកសិករ ជៀសវាងពួកគាត់ផលិតលើសតម្រូវការ។

    ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា ក្រសួងពាណិជ្ជបាននិងកំពុង អនុវត្តការងារជាច្រើន ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មទៅ ក្រៅប្រទេស ដើម្បីជួយដោះស្រាយ បញ្ហាទីផ្សារកសិផលរបស់ប្រជា កសិករ។

    ឯកឧត្តម វ៉ា រុតសាន មាន ប្រសាសន៍ថា សំឡេង “ខ្ញុំបានទទួលការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ក៏ដូចជាលោកជំទាវរដ្ឋមន្ត្រីពាណិជ្ជកម្ម សិក្សារឿងស្វាយ ត្រូវពិនិត្យពិចារណាឱ្យដិតដល់ អំពីទីផ្សារ តើលើសឬក៏នៅ បើឆ្អែតហើយ គឺមិនអាចរុញឱ្យកសិករដាំទៀតទេ នេះគឺជារឿងដែលយើងត្រូវរៀបចំគោលនយោបាយ បើយើងអត់ធ្វើគឺថាយើងអត់ដឹង ដូចខ្ញុំជម្រាបពីខាងដើម ដើរទៅបុកជញ្ជាំងទើបដឹងថា បុក នេះគឺជារឿងសំខាន់ ដែលយើងត្រូវធ្វើ”។

    ទន្ទឹមនឹងនេះ ឯកឧត្តម វ៉ា រុតសាន បានគូសបញ្ជាក់ថា ក្រសួង បានបង្កើតសហព័ន្ធនិងសហគមន៍ ដែលជាអង្គភាពតំណាងឱ្យវិស័យឯកជនថ្នាក់ជាតិ ដែលផ្តល់រាប់ទាំងព័ត៌មានទីផ្សារ បច្ចេកទេស ជូនទៅ ដល់សមាជិក ដើម្បីងាយស្រួលទទួលបានព័ត៌មាន៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post: