អន្តរជាតិ

កាសែត Reuters បានចុះផ្សាយថា ការប្រយុទ្ធគ្នារវាងថៃនិងកម្ពុជា នៅតែបន្តកើតមាន មុនពេលលោក ដូណាល់ ត្រាំ ហៅទូរស័ព្ទមកសម្របសម្រួល

BY
Pheakdey
December 11, 2025

ថៃ-កម្ពុជា៖ បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃទី១១ ខែធ្នូនេះ បានចុះផ្សាយថា ការប្រយុទ្ធគ្នារវាងកម្លាំងនៃប្រទេសថៃនិង​កម្ពុជានៅតាមតំបន់ព្រំដែននៅតែបន្តកើតមាន ខណៈដែលភាគីទាំងពីរកំពុងរង់ចាំការហៅទូរស័ព្ទពីសំណាក់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់ការសម្របសម្រួល។ គិតត្រឹមមពេលនេះ ការប៉ះទង្គិចគ្នារវាងប្រទេសថៃ-កម្ពុជា បានឈានចូលដល់ថ្ងៃទី ៤ហើយ។

គួររម្លឹកជូនថា នៅចំពោះស្ថានភាពតានតឹងរវាងប្រទេសថៃ-កម្ពុជា លោក ដូណាល់ ត្រាំ ដែលជាអ្នកដឹកនាំឱ្យមានកិច្ចព្រមព្រាងសន្តិភាពរវាងប្រទេសថៃ-កម្ពុជានាពេលកន្លងមក បានបញ្ជាក់សារថ្មីថា លោកនឹងហៅទូរស័ព្ទទៅភាគីថៃនិងកម្ពុជា ដើម្បីសម្របសម្រួលឱ្យភាគីទាំងពីរអនុវត្តបទឈប់បាញ់និងកិច្ចព្រមព្រាងសន្តិភាពឡើងវិញ។ លោក ដូណាល់ ត្រាំ ក៏ធ្លាប់បញ្ជាក់ផងដែរថា លោកជឿជាក់ថាលោកនឹងអាចសម្របសម្រួលបញ្ចប់ជម្លោះរវាងប្រទេសថៃ-កម្ពុជាបានផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Reuters

Share This Post: