ក្រសួងអប់រំ សម្រេចផ្អាកដំណើរការបង្រៀន និងរៀន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី
- BY
- soknita
- December 24, 2025
(ខេត្តបាត់ដំបង)៖ តាមសេចក្តីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានសម្រេចផ្អាកដំណើរការបង្រៀន និងរៀន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

ក្នុងសេចក្ដីណែនាំពី មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជម្រាបជូនថា គណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបថា៖ដោយមានការឈ្លានពានពីសំណាក់យោធា ថៃមកលើ ភូមិសាស្ត្រស្រុកបាណន់ ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ មន្ទីរអប់រំ យុវជន និង កីឡាខេត្តសម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកបាណន់ផ្អាកដំណើរការបង្រៀន និងរៀន បណ្តោះ អាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុខសុវត្ថិភាពដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និង សិស្សានុសិស្សទាំងអស់បញ្ចៀសបាននូវគ្រោះថ្នាក់។
សេចក្តីដូចបានគោរពជម្រាបជូនដំណឹងខាងលើសូមគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សានៃស្រុកបាណន់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបជាព័ត៌មាន និងអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ប្រភព៖ MoEYS Cambodia
- Share This Post:






