ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឱ្យឯកឧត្តម NAMAZU Hiroyuki អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    BY soknita December 25, 2025
    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឱ្យឯកឧត្តម NAMAZU Hiroyuki អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេស បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឱ្យឯកឧត្តម NAMAZU Hiroyuki អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

    ក្រសួងការពារជាតិ បានបន្ថែមថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម NAMAZU Hiroyuki អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល ឯកឧត្តម NAMAZU Hiroyuki អញ្ជើញមកកម្ពុជា ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ។

    ក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម NAMAZU Hiroyuki បានផ្លាស់ប្តូរយោបល់អំពីការពង្រឹង និងពង្រីកបន្ថែមនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម រួមទាំងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ៕

    ប្រភព៖ ក្រសួងការពារជាតិ

    Share This Post: