ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានបញ្ជាក់ឡើងវិញថា សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សារវាងកម្ពុជា-ថៃ ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរបស់ប្រទេសទាំងពីរ

BY
soknita
December 26, 2025

(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពីផេកហ្វេសប៊ុកផ្លូវការរបស់ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានបញ្ជាក់ឡើងវិញថា សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សារវាងកម្ពុជា-ថៃ ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរបស់ប្រទេសទាំងពីរ។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ក៏បានបន្ថែមថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បីបង្ហាញការព្រួយបារម្ភ អំពីអំពើហិង្សាដែលកំពុងបន្តកើតមានរវាងប្រទេសកម្ពុជា និងថៃ។ លោករដ្ឋមន្ត្រី Rubio បានបញ្ជាក់ឡើងវិញអំពីបំណងប្រាថ្នារបស់លោកប្រធានាធិបតី Trump សម្រាប់សន្តិភាព និងតម្រូវឲ្យអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុង កូឡាឡាំពួរ។ លើសពីនេះ លោករដ្ឋមន្ត្រី Rubio ក៏បានបញ្ជាក់ឡើងវិញថា សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរវាងប្រទេសកម្ពុជា និងថៃ៕

ប្រភព៖ U.S. Embassy Phnom Penh, Cambodia

Share This Post: