ឯកឧត្តម ទៀ សីហា អំពាវនាវឱ្យភាគីទាំងពីរជៀសវាងការចែកចាយព័ត៌មានមិនពិតដើម្បីកាត់បន្ថយភាពតានតឹង
- BY
- soknita
- December 27, 2025
យោងតាមការចុះផ្សាយរបស់ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា ឯកឧត្តម ទៀ សីហា អំពាវនាវឱ្យភាគីទាំងពីរជៀសវាងការចែកចាយព័ត៌មានមិនពិតដើម្បីកាត់បន្ថយភាពតានតឹង។

កឧត្តម ទៀ សីហា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ, ឯកឧត្ដម ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។ឯកឧត្ដម ទៀ សីហា បានមានប្រសាសន៍បន្ថែមថា ភាគីទាំងពីរនឹងឯកភាពគ្នាលើកកម្ពស់ព័ត៌មានដែលត្រឹមត្រូវប្រកបដោយទំនួលខុសត្រូវ សំដៅរួមចំណែកដល់ជំនឿទុកចិត្ត ស្ថិរភាព និងទំនាក់ទំនងល្អរវាងប្រទេសជិតខាង៕

- Share This Post:





