ខ្មែរណូត

ស្វែងរក

  • សេដ្ឋកិច្ច

    ប្រទេសហ្វីលីពីនកំពុងតែជួបប្រទះបញ្ហាសល់ផ្លែស្វាយរាប់លានគីឡូ ដោយសារឆ្នាំនេះស្វាយឲ្យផលប្លែកខុសធម្មតា

    BY Khmernote Media June 12, 2019
    ប្រទេសហ្វីលីពីនកំពុងតែជួបប្រទះបញ្ហាសល់ផ្លែស្វាយរាប់លានគីឡូ ដោយសារឆ្នាំនេះស្វាយឲ្យផលប្លែកខុសធម្មតា

    ហ្វីលីពីន៖ ថ្មីៗនេះ ប្រទេសហ្វីលីពីនកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមមួយគឺធ្វើយ៉ាងណាត្រូវលក់ផ្លែស្វាយស្រស់ប្រមាណជា ២ លានគីឡូក្រាមឲ្យអស់ បើមិនដូចនោះទេស្វាយទាំងអស់នោះនឹងទុំហើយត្រូវរលួយអស់ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ទៀត។ យោងតាមមន្ទីរកសិកម្មហ្វីលីពីនបានឲ្យដឹងថា នៅក្នុងឆ្នាំនេះមានរឿងចៃដន្យមួយបានកើតឡើងគឺស្វាយដែលកសិករដាំស្ទើរតែគ្រប់ដើមបានចេញផ្កា និងផ្លែក្នុងពេលដំណាលគ្នា ពោលគឺមិនបានឲ្យផលបណ្តាក់គ្នាដូចរដូវមុនៗឡើយ។

    កក្តានេះហើយទើបធ្វើឲ្យហ្វីលីពីន មានផ្លែស្វាយទុំច្រើនសន្ធឹកសន្ធាប់លើសពីតម្រូវការក្នុងទីផ្សារ។ ដើម្បីជួយកសិករលក់ផ្លែស្វាយទាំងនោះ រដ្ឋាភិបាលបានសម្រេចបង្កើតស្ដង់លក់ផ្លែស្វាយជាពិសេសមួយ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋជួយទិញផ្លែស្វាយទាំងនោះក្នុងតម្លៃពិសេសគឺត្រឹមតែ ១ ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ក្រៅពីនេះរដ្ឋាភិបាលនឹងជួយនាំយកផ្លែស្វាយទាំងនេះទៅលក់នៅប្រទេសជប៉ុន កូរ៉េខាងត្បូង រុស្សី និងទីក្រុងឌូបៃផងដែរ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ straitstimes

    Share This Post:
    MPO4D jitutoto mpo4d Mpoplay