ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងបរិស្ថាន បន្តចុះយកសំណាកស-ពដំរីមេ និងកូនដែលបាត់បង់ជីវិត ដោយសារអំបែងគ្រា-ប់ផ្លោងនៅខេត្តព្រះវិហារ

    BY soknita December 29, 2025
    ក្រសួងបរិស្ថាន បន្តចុះយកសំណាកស-ពដំរីមេ និងកូនដែលបាត់បង់ជីវិត ដោយសារអំបែងគ្រា-ប់ផ្លោងនៅខេត្តព្រះវិហារ

    (ខេត្តព្រះវិហារ)៖ ក្រសួងបរិស្ថាន បានបញ្ជាក់ថា នៅថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ មន្រ្តីមន្ទីរបរិស្ថានខេត្តព្រះវិហារ បានសហការជាមួយមន្រ្តីជំនាញអង្គការ សមាគមអភិរក្សសត្វព្រៃកម្ពុជា WCS បានចុះទៅយកសំណាកសាកសព សត្វដំរីមេ និងកូនតូចទើបកើត ដែលបានស្លាប់ នៅចំណុច អូរស្កាច ស្ថិតក្នុងភូមិសាស្រ្តភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បន្ទាប់ពីបានរកឃើញត្រូវអំបែងគ្រាប់ផ្លោងរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាពេលកន្លងទៅថ្មីៗនេះ។

    សូមបញ្ជាក់ថា យោងតាមការត្រួតពិនិត្យ និងវាស់វែងជាក់ស្តែង ក្រុមការងារបានបញ្ជាក់ថា សាកសពដំរីមេមានអាយុប្រហែល ៤០ឆ្នាំ ទំងន់ប្រហែល ២៥០០គីឡូក្រាម ប្រវែងពីស្មារមុខដល់គូទដំរី មានប្រវែង ២៧០សង់ទីម៉ែត្រ ប្រមោយដំរី មានប្រវែង ១៣០សង់ទីម៉ែត្រ បាតជើងក្រោយខាងស្តាំ មានទំហំ ៥៥សង់ទីមែត្រ ជើងក្រោយត្រឹមជង្គង់ មានកំពស់ ៨០សង់ទីម៉ែត្រ ស្នាមមុខរបួស ចំនួន ០២កន្លែងជិតគ្នា។ មុខរបួសនីមួយៗ មានបណ្តោយប្រវែង ១៣សង់ទីម៉ែត្រ ទទឹង ៥សង់ទីម៉ែត្រ ជម្រៅ ២០សង់ទីម៉ែត្រ។ ដោយឡែកសាកសពកូនដំរី មានសភាពស្អុយរលួយបាត់ទ្រង់ទ្រាយមិនអាចវាស់បានទេ។ ក្រុមការងារបានរក្សាទុកសំណាកសពសត្វដំរីទាំងពីរ(ម្តាយនិងកូន)។ មន្រ្តីជំនាញក្រសួងបរិស្ថាននិងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS នឹងចាត់វិធានការស្រាវជ្រាវបន្ត៕

    ប្រភព៖ Ministry of Environment

    Share This Post: