គិតត្រឹមព្រឹកថ្ងៃទី ៥ ខែមករានេះគ្រឹះស្ថាន សិក្សាចំនួន ១៧៦ក្នុងចំណោម គ្រឹះស្ថានសិក្សា ២៦០នៅខេត្តឧត្តរមានជ័យបាន ចាប់បើកដំណើរការឡើងវិញ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ នេះ ក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ នេះ គ្រឹះស្ថាន សិក្សាចំនួន ១៧៦ក្នុងចំណោម គ្រឹះស្ថានសិក្សា២៦០នៅខេត្តឧត្តរមានជ័យបាន ចាប់បើកដំណើរឡើងវិញហើយ។
ក្រសួងអប់រំបានឱ្យដឹងនាថ្មីៗនេះដែរថាសាលាបឋមសិក្សាតាមន្តសែនជ័យ ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ក្បែរនឹងប្រាសាទតាមាន់ធំ ត្រូវបានបំផ្លាញទាំងស្រុង។ លើសពីនេះ អគារថ្មី ដែលសង់មិនទាន់រួច ក៏ត្រូវគ្រាប់ផ្លោងថៃខ្ទេចយ៉ាងដំណំផងដែរ។
សាលាបឋមសិក្សាតាមន្តសែនជ័យ ស្ថិតនៅក្នុងភូមិតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្រសួងអប់រំបានឱ្យដឹងដែរថាអគារថ្មីនេះ ត្រូវបានសាងសង់ដើម្បីជំនួសអគារ ដែលបានបំផ្លាញកាលពីសង្រ្គាមកម្ពុជា-ថៃ កាលពីខែកក្កដា។ ប៉ុន្តែគ្រាប់ផ្លោងយោធាថៃជាង១០គ្រាប់ បានបំផ្លាញទាំងសំណង់ទាំងអស់ក្នុងសាលា។ អគារផ្ទះបាយ អគារបន្ទប់ទឹក ថ្នាក់រៀនបណ្ដោះអាសន្ន និងអគារដែកថ្មី សុទ្ធតែត្រូវបានបំផ្លាញទាំងស្រុងដូចគ្នា។ នៅក្នុងបរិវេណសាលារណ្ដៅគ្រាប់មានជាច្រើនកន្លែង ហើយអំបែង បានខ្ទាតឆ្ងាយរហូតដល់ខាងក្រៅរបងសាលាថែមទៀត។
លើសពីនេះសង្រ្គាមឈ្លានពានក្នុងខែធ្នូ ឆ្នាំ ២០២៥ កន្លងមក អគារចាស់ ៦បន្ទប់ និងសំណង់ទាំងអស់ ត្រូវបានបំផ្លាញទាំងស្រុង។នេះជាអំពើយង់ឃ្នងពីសំណាក់យោធាឈ្លានពានថៃ៕
.j.jpg)


ប្រភព៖ ក្រសួងព័ត៌មាន