ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម វ៉ី សំណាង ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរៈកងទ័ព និងគ្រួសារស៊ីវិលភៀសសឹក ៤២៥គ្រួសារ ក្នុងស្រុកត្រាំកក់

    BY soknita January 5, 2026
    ឯកឧត្តម វ៉ី សំណាង ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរៈកងទ័ព និងគ្រួសារស៊ីវិលភៀសសឹក ៤២៥គ្រួសារ ក្នុងស្រុកត្រាំកក់

    (ខេត្តតាកែវ)៖ តាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃ ៥ ខែមករា ឆ្នាំ ២០២៦ នៅព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តម វ៉ី សំណាង ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរៈកងទ័ព និងគ្រួសារស៊ីវិលភៀសសឹក ៤២៥គ្រួសារ ក្នុងស្រុកត្រាំកក់។

    ឯកឧត្តមវ៉ីសំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាដែលជាអំណោយដ៏ថ្លៃថ្លា ចែកជូនដល់គ្រួសារវីរៈកងទ័ពភៀសសឹក និងគ្រួសារស៊ីវិលភៀសសឹក ចំនួន ៤២៥គ្រួសារ ដែលបានមកស្នាក់នៅជាបណ្តោះអាសន្ន ក្នុងឃុំអូរសារាយ និងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្ត តាកែវ។

    ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត តាកែវ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូល និងបានសម្តែងនូវការគិតគូរខ្ពស់ ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចាកចេញពីតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅបណ្តោះអាសន្នលើទឹកដីខេត្តតាកែវ ក៏ដូចជាក្នុងស្រុកត្រាំកក់ នាពេលនេះ ។

    ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវមានជំនឿចិត្តយ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជា របស់យើង ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី និង សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា។ព្រោះថា សម្តេចទាំងទ្វេ លោកបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាយ៉ាងច្រើនឥតគណនា ដើម្បីការពារសន្តិភាព សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជាលំដាប់។ហើយមួយវិញទៀត ទោះបីប្រទេសជាតិស្ថិតក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តតាកែវ  មិនដែលបោះបង់បងប្អូនប្រជាពលរដ្ឋចោលនោះឡើយ។

    ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តថា ការចែកជូន អំណោយដល់បងប្អូនគ្រួសារវីរៈកងទ័ពភៀសសឹក និងគ្រួសារស៊ីវិលភៀសសឹកនាពេលនេះ វាមិនច្រើនក៏ពិតមែន តែវាអាចសម្រួលការលំបាករបស់បងប្អូនបានមួយរយៈពេលផងដែរ ដែលក្នុងរួមមានគ្រឿងឧបភោគបរិភោគចាំបាច់ប្រចាំថ្ងៃ និងថវិកាមួយចំនួន ៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post: