ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យសកម្មភាពរៀន និងបង្រៀននៅសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាពចុងកាល់ ខេត្តឧត្តរមានជ័យ

    BY soknita January 9, 2026
    រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យសកម្មភាពរៀន និងបង្រៀននៅសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាពចុងកាល់ ខេត្តឧត្តរមានជ័យ

    (ខេត្តឧត្តរមានជ័យ)៖ យោងតាមការចអផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ បានចុះពិនិត្យសកម្មភាពរៀន និងបង្រៀននៅសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាពចុងកាល់ ខេត្តឧត្តរមានជ័យ។

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងតំណាងសហភាពអឺរ៉ុប ចូលរួមពិនិត្យសកម្មភាពរៀន និងបង្រៀននៅសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាពចុងកាល់ ខេត្តឧត្តរមានជ័យ ដោយក្នុងឱកាសនេះដែរ ក៏បាននាំយកសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនជូនដល់សិស្សានុសិស្សភៀសសឹក លោកគ្រូអ្នកគ្រូ មន្ត្រីការិយាល័យស្រុក និងប្រធានជំរំ ព្រមទាំងផ្តល់ជូនថវិកាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ មន្ត្រីការិយាល័យស្រុក និងប្រធានជំរំ ដើម្បីបន្តផ្គត់ផ្គង់ និងគាំទ្រដល់ដំណើរការសាលារៀនបណ្តោះអាសន្នជំរំសុវត្ថិភាពនេះបន្តទៀត សំដៅធានាបានថាសិស្សានុសិស្សភៀសសឹកនៅតែបន្ត ទទួលបានឱកាសសិក្សារៀនសូត្រ ប្រកបដោយគុណភាព និងសមធម៌ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: