ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រង្វង់មូលដៃប្រាំបី ដែលស្ថិតនៅទីរួមខេត្តឧត្ដរមានជ័យ បានស្ថាបនារួចរាល់ ១០០% ហើយ

    BY soknita January 12, 2026
    រង្វង់មូលដៃប្រាំបី ដែលស្ថិតនៅទីរួមខេត្តឧត្ដរមានជ័យ បានស្ថាបនារួចរាល់ ១០០% ហើយ

    (ខេត្តឧត្ដរមានជ័យ)៖ តាមការបង្ហោះពីផេក ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា រង្វង់មូលដៃប្រាំបី ដែលស្ថិតននៅក្នុងទីរួមខេត្តឧត្ដរមានជ័យ បានស្ថាបនារួចរាល់ ១០០% ហើយ។

    ឯកឧត្ដម មាន ចាន់យ៉ាដា បានឱ្យដឹងលម្អិតថា «ឆ្លងកាត់រយៈពេលជាច្រើនខែពេលនេះរង្វង់មូលដៃប្រាំបីក្នុងទីរួមខេត្តឧត្ដរមានជ័យរបស់យើងទាំងអស់គ្នាបានស្ថាបនារួចរាល់ ១០០% ហើយ ទោះខេត្តមួយនេះឆ្លងកាត់ភ្លើងសង្គ្រាមក៏ដោយ»។

    ឆ្លងកាត់រយៈពេលជាច្រើនខែពេលនេះរង្វង់មូលដៃប្រាំបីក្នុងទីរួមខេត្តឧត្ដរមានជ័យរបស់យើងទាំងអស់គ្នាបានស្ថាបនារួចរាល់ ១០០% ហើយ ទោះខេត្តមួយនេះឆ្លងកាត់ភ្លើងសង្គ្រាមក៏ដោយ”។

    ការសាងសង់រង្វង់មូលដៃប្រាំបីនេះដែរ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីរួមខេត្ត និងការថែរក្សានូវអត្តសញ្ញាណវប្បធម៌ដ៏រុងរឿងនៃទឹកដីឧត្ដរ។ រដ្ឋបាលខេត្តឧត្ដរមានជ័យក្រោមការដឹកនាំរបស់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានសម្រេចរៀបចំកែលម្អ និងលើកតម្កើងរូបសំណាក់ ព្រះលោកេស្វរៈ«រង្វង់មូលដៃ៨» ដែលជានិមិត្តរូបតំណាងខេត្ត ឱ្យកាន់តែមានភាពលេចធ្លោ និងអស្ចារ្យ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ និងជាទីមោទនភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ។ រង្វង់មូលដៃ៨នេះ បានក្លាយជា «បង្គោលចរ» ដ៏សំខាន់ដែលមិនអាចរំលងបានសម្រាប់អ្នកដំណើរដែលឆ្លងកាត់មកកាន់ទឹកដីខេត្តឧត្ដរមានជ័យ ៕

    ប្រភព៖ មាន ចាន់យ៉ាដា

    Share This Post: