ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកស្រុកកោះសូទិន នាំគ្នាធ្វេីត្រីឆ្អើរចំនួន ៣ពាន់ចង្កាក់​ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ

    BY soknita January 12, 2026
    អ្នកស្រុកកោះសូទិន នាំគ្នាធ្វេីត្រីឆ្អើរចំនួន ៣ពាន់ចង្កាក់​ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ

    (ខេត្តកំពង់ចាម)៖ នៅរសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ នេះ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដោយមានការផ្តួចផ្តើមពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អ្នកស្រុកកោះសូទិន នាំគ្នាធ្វេីត្រីឆ្អើរចំនួន ៣ពាន់ចង្កាក់​ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ។

    ឯកឧត្ដម អ៊ុន ចាន់ដា បានផ្តួចផ្តើមគំនិតដល់អ្នកភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ឱ្យបង្កេីតសហគមន៍ធ្វេីត្រីឆ្អេីរ និងឆ្អេីរ ៣០០០ចង្កាក់ ខណៈ​រដូវនេះជារដូវរំហេីយ​ រដូវត្រីចុះ ដែលបងប្អូនប្រជានេសាទមមាញឹកខ្លាំងក្នុងការប្រមូលផលត្រី ទន្ទឹមនឹងផលត្រីឆ្នាំនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ និងស្របពេលរដូវប្រមូលផលត្រីបានចូលមកដល់ សម្រាប់ផ្គត់ផ្គង់គ្រួសារ ក្នុងសហគមន៍ រួមនឹងដាំបន្លែបង្ការផ្សេងៗ ដើម្បីត្រៀមជូនដល់វីរកងទ័ពជួរមុខ ដោយឯកឧត្តមអភិបាលខេត្ត ជាអ្នកឧបត្ថម្ភថវិកា។

    ក្នុងដំណើរអញ្ជើញចុះពិនិត្យ​ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះថ្មី​ ឃុំកោះសូទិន​ ស្រុកកោះសូទិន​ នាថ្ងៃនេះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានចងក្រងឱ្យភូមិនៅតំបន់នេះបង្កេីតជាសហគមន៍ត្រីឆ្អេីរ​ ដោយបានដាក់ឈ្មោះថា​ “សហគមន៍​ត្រីឆ្អេីរកោះថ្មី​” ព្រោះតែដោយឃេីញពីសក្តានុពលនៅតំបន់នេះជាប់ដងទន្លេមេគង្គ​សំបូរត្រី​ និងអ្នកភូមិ​មានសាមគ្គី​ភាព​គ្នាល្អ ប្រកបដោយសុភមង្គល។ បងប្អូនសហគមន៍អ្នកភូមិកោះថ្មី ស្រុកកោះសូទិន បានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង ចំពោះគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ-ធិបតី ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ក៏ដូចជាបងៗវីរកងទ័ពដ៏អង់អាចក្លាហាន៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post: