ព័ត៌មានជាតិ
ណាត់គ្នានៅ! ក្នុងខែមករានេះ ព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗចំនួន ២ នឹងកើតមានឡើងក្នុងខេត្តសៀមរាប
BY soknita
January 13, 2026
(ខេត្តសៀមរាប)៖ នាពេលកន្លងមក ខេត្តសៀមរាប តែងមានព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ និងអស្ចារ្យជាច្រើន ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ជាពិសេសនាខែមករា ឆ្នាំ ២០២៦ នេះ ក្រសួងទេសចរណ៍ បានត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ ចំនួន ២ នាឱកាស “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ។

ចំពោះព្រឹត្តិការណ៍ទេសចរណ៍ នឹងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាប នាខែមករា ឆ្នាំ២០២៦ នេះ មានដូចជា៖
១. ថ្ងៃទី១៨ ខែមករា នឹងមានព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី៣ នៅខេត្តសៀមរាប «The 3rd Angkor Writing Event» at Siem Reap Province
២. ថ្ងៃទី២៤ ខែមករា នឹងមានទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរលើកទី៩ នៅខេត្តសៀមរាប «The 9th Angkor Ultra Trail 2026» at Siem Reap Province ៕


ប្រភព៖ ក្រសួងទេសចរណ៍