ធនាគារជាតិ លើកលែងសោហ៊ុយអាជ្ញាបណ្ណប្រចាំឆ្នាំ២០២៦ សាខាស្រុកមួយចំនួននៃខេត្ត ដែលរងផលប៉ះពាល់ពីការវាយប្រហាររបស់យោធាសៀមតាមព្រំដែន ដល់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ
(រាជថានីភ្នំពេញ)៖ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ នេះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ធនាគារជាតិ លើកលែងសោហ៊ុយអាជ្ញាបណ្ណប្រចាំឆ្នាំ២០២៦ សាខាស្រុកមួយចំនួននៃខេត្ត ដែលរងផលប៉ះពាល់ពីការវាយប្រហាររបស់យោធាសៀមតាមព្រំដែន ដល់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ។

យោងតាមការបញ្ជាក់របស់ ធនាគារជាតិនៃកម្ពុជា ដោយជម្រាបជូនដល់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ឱ្យបានជ្រាបថា ដើម្បីសម្រាលបន្ទុកដល់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុដែលកំពុងរងផលប៉ះពាល់ខ្លាំងពីការវាយប្រហាររបស់យោធាថៃតាមព្រំដែន ធនាគារជាតិ នៃកម្ពុជា សម្រេចលើកលែងសោហ៊ុយអាជ្ញាបណ្ណប្រចាំឆ្នាំ ២០២៦ សម្រាប់សាខាស្រុករបស់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ ដែលមានទីតាំងដូចជា៖ ១/-ខេត្តព្រះវិហារ ២/-ខេត្តបន្ទាយមានជ័យ ៣/-ខេត្តឧត្តរមានជ័យ ៤/-ខេត្តពោធិ៍សាត់ និង៥/-ខេត្តបាត់ដំបង ដូចមាននៅក្នុងឧបសម្ព័ន្ធ៕


ប្រភព៖ ឯកសារមន្ត្រីសាធារណៈ