ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នឹងសាងសង់ផ្ទះជូនក្មេងស្រី រឿន ចាន់នី ដែលរស់នៅជាមួយជីដូន និងប្អូនៗ

    BY soknita January 17, 2026
    លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នឹងសាងសង់ផ្ទះជូនក្មេងស្រី រឿន ចាន់នី ដែលរស់នៅជាមួយជីដូន និងប្អូនៗ

    (ខេត្តកំពត)៖ តាមការបង្ហោះលើផេក ស្នងការដ្ឋាននគរបាលខេត្តកំពត ថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នឹងសាងសង់ផ្ទះជូន ប្អូនស្រី រឿន ចាន់នី ដែលរស់នៅជាមួយជីដូន និងប្អូនៗ។

    ក្នុងការបង្ហោះនេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឃើញវីដេអូរបស់ ប្អូនស្រី រឿន ចាន់នី តាមរយៈការផុសរបស់ លោក គ្រូ នេត ដែលជាគ្រូបង្រៀនរបស់ រឿន ចាន់នី។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឱ្យដឹងថា “ពូត្រឡប់ពីភ្នំពេញវិញ ពូនឹងចុះទៅផ្ទះក្មួយផ្ទាល់ដើម្បីពិនិត្យមើលស្ថានភាពរបស់គ្រួសារក្មួយ សូមរង់ចាំបន្តិចណាក្មួយ ព្រោះស្ថានភាពក្មួយពូចង់ទៅមើលផ្ទាល់”។

     ដោយឡែក កាលពីថ្ងៃទី ១៥ ខែមករា​ ឆ្នាំ ២០២៦ បានបន្ថែមថា “ពូនិងក្រុមការងារសំរេចថានឹងធ្វើផ្ទះសំរាប់យាយនិងប្អូនៗរបស់ក្មួយបានរស់នៅអោយបានសមរម្យ” ៕

    គួរបញ្ជាក់ថា ប្អូនស្រី រឿន ចាន់នី រស់នៅក្នុងផ្ទះតូចមួយជាមួយជីដូន និងប្អូនស្រី ៣នាក់ទៀត រីឯជីដូនក៏មានបញ្ហាភ្នែក និងម្រាមដៃម្ខាក់រីកធំទៀតផង៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

    Share This Post: