ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    របបខ្យល់មូសុងឦសាន ធ្វើឱ្យកម្ពុជាមានសីតុណ្ហភាពពី ១៧ ដល់ ៣១អង្សា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២៥ ខែមករា

    BY soknita January 23, 2026
    របបខ្យល់មូសុងឦសាន ធ្វើឱ្យកម្ពុជាមានសីតុណ្ហភាពពី ១៧ ដល់ ៣១អង្សា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២៥ ខែមករា

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ នេះ របបខ្យល់មូសុងឦសាន ធ្វើឱ្យកម្ពុជាមានសីតុណ្ហភាពពី ១៧ ដល់ ៣១អង្សាសេ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦។

    យោងតាមព្រឹត្តិបត្រព័ត៌មាន ពីស្ថានភាពធាតុអាកាសធាតុ នៅប្រទេសកម្ពុជា សម្រាប់ថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦ ដោយនៅតំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

    ដោយឡែកតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា ១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៩°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរ ភ្នំដងរែក ពុំមានភ្លៀងធ្លាក់ទេ។

    ចំពោះតំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។ សម្រាប់រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: