ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នៅឆ្នាំ ២០២៥ កម្ពុជាទាញ​ចំណូល​បានជាង ​៥ ​ពាន់លានដុល្លារ ​ពីការនាំចេញស្រូវ-អង្ករ

    BY soknita January 23, 2026
    នៅឆ្នាំ ២០២៥ កម្ពុជាទាញ​ចំណូល​បានជាង ​៥ ​ពាន់លានដុល្លារ ​ពីការនាំចេញស្រូវ-អង្ករ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា នៅឆ្នាំក្នុង ២០២៥ កន្លងមក ប្រទេសកម្ពុជា ទាញ​ចំណូល​បានជាង ​៥ ​ពាន់លានដុល្លារ ​ពីការនាំចេញស្រូវ-អង្ករ។ ការនាំចេញ​ស្រូវ-អង្ករ បានជិត ១៥ លានតោន នៅក្នុងឆ្នាំ ២០២៥ កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤ ដោយ​រកចំណូល​បាន​ប្រមាណ​ ៥​ ពាន់លានដុល្លារ។ ក្នុងផលិតកម្មកសិកម្ម មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចធានបាននូវសន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពល​រដ្ឋទោះបីស្ថិតក្នុងស្ថានភាពឈ្លានពានពីប្រទេសថៃ។​

    This image has an empty alt attribute; its file name is IMAGE-2026-01-23-123538.jpg

    យោងតាមរបាយការណ៍​របស់ក្រសួងកសិកម្ម បង្ហាញថា ​នៅក្នុងឆ្នាំ ២០២៥ ការនាំ​ចេញ​ផលិតផលដំណាំសរុបចំនួន ១៤.៩១០.៤៨០ តោន កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះការនាំចេញស្រូវសម្រេចបាន ៦.៨៥៩.៩៣០ តោន កើនឡើង ៤៨,៨៥%, អង្ករ ចំនួន ៩៤០.៣២១ កើន ៤៥,៥៩% និងផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ​៧.១១០.២២៩ ​តោន។​

    ​ក្នុងឆ្នាំ ២០២៥ តុល្យភាពស្បៀងនៃបរិមាណផលស្រូវរដូវវស្សា ដែលនៅសល់ពីការនាំចេញ និងការប្រើប្រាស់ក្នុងស្រុកចំនួន ៥.០៨៥.៧៨៧ តោន (គិតជាអង្ករ ៣.២៥៤.៩០៤) ដែលនៅតែអាចផ្គត់ផ្គង់ កាប្រើប្រាស់ក្នុងស្រុក និងសម្រាប់ការនាំចេញ។

    ​ឯកឧត្តម ឌិត ​ទីណា ​រដ្ឋមន្ត្រីក្រសួងកសិកម្ម ​បានថ្លែង ​នៅក្នុងរបាយការណ៍ថា ​នៅក្នុងឆ្នាំ ២០២៥ ​ការនាំចេញផលិតផលដំណាំ មានលក្ខណៈល្អប្រសើរ កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤។

    ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បន្ថែមថា ផលិតកម្មស្រូវ អង្ករ ដំណាំរួមផ្សំ ឈើហូបផ្លែ បន្លែ ត្រី សាច់សត្វ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ​ក្នុងស្រុក និងអាចធានបាននូវសន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពល​រដ្ឋទោះបីស្ថិតក្នុងស្ថាន​ភាពឈ្លានពានពីភាគីថៃ ​មកលើកម្ពុជាក៏ដោយ ការនាំចេញផលិតផល​កសិកម្មនៅតែ​បន្តជាធម្មតា៕

    This image has an empty alt attribute; its file name is IMAGE-2026-01-23-123544-943x628.jpg

    This image has an empty alt attribute; its file name is IMAGE-2026-01-23-123542-837x628.jpg

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: