ក្រសួងការបរទេសសហរដ្ឋអាមេរិក ផ្អាកការចេញទិដ្ឋាការទាំងអស់ សម្រាប់អ្នកដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍មកពីប្រទេសចំនួន ៧៥ រួមទាំងប្រទេសកម្ពុជា
(ប្រទេសអាមេរិ)៖ នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយរបស់ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ោ្យដឹងថា ចាប់ពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ កន្លទៅនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក ផ្អាកការចេញទិដ្ឋាការទាំងអស់ សម្រាប់អ្នកដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍មកពីប្រទេសចំនួន ៧៥ រួមទាំងប្រទេសកម្ពុជាផងដែរ។

អ្នកដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ ដែលជាពលរដ្ឋនៃប្រទេសរងការប៉ះពាល់ទាំងនេះ អាចដាក់ពាក្យសុំទិដ្ឋាការ និងអាចចូលសម្ភាសន៍បានដដែល ហើយក្រសួងការបរទេសអាមេរិកនឹងបន្តកំណត់ពេលណាត់ជួបជាមួយអ្នកដាក់ពាក្យសុំ តែទិដ្ឋាការអន្តោប្រវេសន៍នឹងមិនត្រូវចេញជូនពលរដ្ឋទាំងនេះទេ ក្នុងអំឡុងពេលផ្អាកនេះ។
ក្នុងសេចក្តីប្រកាសមួយនេះ ប៉ះពាល់តែចំពោះទិដ្ឋាការអន្តោប្រវេសន៍តែប៉ុណ្ណោះ។ ចំណែកទិដ្ឋាការមិនមែនអន្តោប្រវេសន៍ រួមទាំងទិដ្ឋាការទេសចរណ៍ មិនប៉ះពាល់ដោយការផ្អាកនេះទេ៕
