ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញម្រេចបានជាង ១០០តោន

    BY soknita January 24, 2026
    ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញម្រេចបានជាង ១០០តោន

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក បានបញ្ជាក់ថា ប្រធានគណៈប្រតិបត្តិរបស់សមាគមលើកកម្ពស់ម្រេចកំពត បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញម្រេចបានជាង១០០តោន ទៅកាន់ទីផ្សារក្រៅប្រទេស គឺកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុន។

    ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញម្រេចបានជាង១០០តោន

    លោក ស៊ីម សុទុម ប្រធានគណៈប្រតិបត្តិរបស់សមាគមលើកកម្ពស់ម្រេចកំពត បានឱ្យដឹងថា ផ្ទៃដីដាំម្រេចបានគ្របដណ្តប់លើខេត្តចំនួន ២ គឺខេត្តកំពត និងកែប ក្នុងនោះខេត្តកំពត មាន៤ស្រុក និងខេត្តកែប មាន២ក្រុង ស្រុក  លើផ្ទៃដីដាំដុះចំនួនជាង ២២៧.៩១៤ ហិចតា។ នៅក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញម្រេចបានប្រមាណជាង ១១២តោន ទៅកាន់ទីផ្សារក្រៅប្រទេស កើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២៤ ស្របពេលដែលសមាគមលើកកម្ពស់ម្រេចកំពត បានចាត់ទុកនៅឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះថា ជាឆ្នាំដ៏ល្អប្រសើរមួយសម្រាប់ទីផ្សារម្រេចកំពត ដែលជាផលិតផលសម្គាល់របស់កម្ពុជា។

    លោកប្រធានគណៈប្រតិបត្តិរបស់សមាគមលើកកម្ពស់ម្រេចកំពត បានបន្តថា តម្លៃម្រេចកំពតនៅឆ្នាំ២០២៥ មានតម្លៃខ្ពស់ជាងឆ្នាំមុនៗ ដោយនៅក្នុងនោះម្រេចកំពត អាចលក់បានក្នុងតម្លៃ ១៧ដុល្លារ សម្រាប់ម្រេចខ្មៅ , ម្រេចក្រហម ២៧ដុល្លារ, ម្រេច ស ៣០ដុល្លារ និងម្រេចខ្ចី ១០ដុល្លារ ក្នុង ១គីឡូក្រាម។ ជាមួយគ្នានេះ តម្លៃម្រេចកំពតមានកំណើននាំចេញនេះ ត្រូវបានជំរុញជាចម្បង ដោយសារការបញ្ជាទិញមានការកើនឡើងគួបផ្សំទិន្នផលមានការកើនឡើងផងដែរ។ ដោយឡែកចំពោះម្រេចកំពតនៅឆ្នាំ២០២៦នេះវិញ ត្រូវបានដំឡើងថ្លៃចន្លោះពី ២ ទៅ ៣ ដុល្លារនៅក្នុង ១គីឡូក្រាមបន្ថែមទៀត ដើម្បីជំរុញការដាំដុះដំណាំម្រេចនេះ និងជួយលើកស្ទួយទឹកចិត្តកសិករជាដើម។

    សូមបញ្ជាក់ថា ម្រេចកំពតរបស់កម្ពុជាប្រមាណ ៨៥% ត្រូវបាននាំចេញទៅលក់នៅលើទីផ្សារក្រៅប្រទេស ជាពិសេសទីផ្សារបារាំង, អាល្លឺម៉ង់, កូរ៉េ, រុស្សី, អាម៉េរិក, ឆែក និងសិង្ហបុរី ជាដើម ខណៈប្រមាណ ១៥% សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក៕

    ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញម្រេចបានជាង១០០តោន
    ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញម្រេចបានជាង១០០តោន
    ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញម្រេចបានជាង១០០តោន
    ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញម្រេចបានជាង១០០តោន
    ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញម្រេចបានជាង១០០តោន
    ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញម្រេចបានជាង១០០តោន
    ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញម្រេចបានជាង១០០តោន
    ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញម្រេចបានជាង១០០តោន
    ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញម្រេចបានជាង១០០តោន

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: