Amazon បានផ្តួលក្រុមហ៊ុន Google និង Apple ក្លាយជាយីហោមានតម្លៃបំផុតរបស់ពិភពលោក
Amazon បានបំបាក់ Google និង Apple ក្លាយជាយីហោមានតម្លៃខ្ពស់ជាងគេនៅលើពិភពលោក ក្នុងតម្លៃ ៣១៥.៥ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុន Apple ឈរនៅលំដាប់ ទី២ ជាមួយនឹងតម្លៃ ៣០៩.៥ ពាន់លានដុល្លារ ខណៈក្រុមហ៊ុន Google ស្ថិតក្នុងលំដាប់លេខ ៣ ដោយមានតម្លៃ ៣០៩ ពាន់លានដុល្លារ។ នេះបើយោងតាម BrandZ Top 100 Most Valuable Global Brand ឆ្នាំ២០១៩ ដែលជាការស្រង់ស្ថិតិជាសកលទៅលើយីហោល្បីៗជារៀងរាល់ឆ្នាំ។

ឆ្នាំនេះក្រុមហ៊ុន Alibaba ដែលមានតម្លៃ ១៣១.២ ពាន់លានដុល្លារ ក៏បានឈ្នះក្រុមហ៊ុន Tencent (១៣០.៩ ពាន់លានដុល្លារ) ក្លាយជាយីហោរបស់ចិនដ៏មានតម្លៃបំផុត។ ក្នុងនោះផងដែរ ក៏មានក្រុមហ៊ុនចិនសរុបចំនួន ១៥ នៅក្នុងបញ្ជី BrandZ Top 100 ដែលរាប់បញ្ចូលទាំងក្រុមហ៊ុនទូរស័ព្ទចល័ត Xiaomi (១៩.៨ ពាន់លានដុល្លារ) និង Meituan (១៨.៨ ពាន់លានដុល្លារ) ខណៈក្រុមហ៊ុន Huawei លាក់របាយការណ៍របស់ពួកគេបានយ៉ាងសម្ងាត់ធំបំផុត៕

https://www.youtube.com/watch?v=p7J-jLBiL8A
អត្ថបទ៖ លីដា
ប្រភព៖ CNBC