ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរណ៍ជាង ៦០០ នាក់ បានមកលេងកម្សាន្តនៅកម្ពុជា តាមរយៈនាវាទេសចរណ៍ REGATA មួយ ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    BY soknita January 31, 2026
    ភ្ញៀវទេសចរណ៍ជាង ៦០០ នាក់ បានមកលេងកម្សាន្តនៅកម្ពុជា តាមរយៈនាវាទេសចរណ៍ REGATA មួយ ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    (ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានភ្ញៀវទេសចរណ៍ជាង ៦០០ នាក់ បានមកលេងកម្សាន្តនៅកម្ពុជា តាមរយៈនាវាទេសចរណ៍ REGATA មួយ ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

    តាមការបញ្ជាក់របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងលម្អិតថា នៅវេលាម៉ោង ៩:៤០ នាទី ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ នាវាទេសចរណ៍ ឈ្មោះ REGAIA សញ្ជាតិ MARSHALL ISLAND ដែលមានប្រវែងបណ្តោយ ១៨០,៤៥ ម៉ែត្រ ប្រវែងទទឹង ២៥,៤៦ ម៉ែត្រ ជម្រៅ ៦,០០ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៩៦ នាក់ (ស្រី ១០៦ នាក់) មាន ៤៣ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៦៤១ នាក់ (ស្រី ៣៣៥ នាក់) មាន ២៣ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣៤១ នាក់) និងកាដាណា (៩៣ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ១៩:០០ នាទី នៅថ្ងៃដដែល៕

    ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ 

    Share This Post: