ព័ត៌មានជាតិ
ដំណឹងល្អ! ក្រុមគ្រូពេទ្យមកពីប្រទេសអាមេរិច ផ្តល់ជូនការពិនិត្យព្យាបាល និងវ-ះកាត់ ដល់អ្នកជំងឺ ដែលមានបញ្ហាផ្នែក ត្រចៀក បំពង់ក ច្រមុះ រយៈពេល ៣ថ្ងៃ នៅមជ្ឈមណ្ឌលវះកាត់កុមារ
BY
February 3, 2026
(រាជធានីភ្នំពេញ)៖ តាមរយៈសេចក្តីជូនដំណឹងរបស់ មជ្ឈមណ្ឌលវះកាត់កុមារ ឬហៅពេទ្យគៀនឃ្លាំង បានបញ្ជាក់ថា នឹងមាន ក្រុមគ្រូពេទ្យមកពីប្រទេសអាមេរិច ផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់ ដល់អ្នកជំងឺ ដែលមានបញ្ហាផ្នែក ត្រចៀក បំពង់ក ច្រមុះ។

មជ្ឈមណ្ឌលវះកាត់កុមារ ផ្ដល់ជូនការពិនិត្យព្យាបាល និងការវះកាត់ ដល់អ្នកជំងឺដែលមានបញ្ហាផ្នែក ត្រចៀក បំពង់ក ច្រមុះ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ ២០២៦ ខាងមុខនេះ។ សម្រាប់ប្រជាពលរដ្ឋ ដែលមានបញ្ហាដូចដែលបានជម្រាបជូនខាងលើ ចង់ទៅទទួលការព្យាបាល ឬវះកាត់អាចទៅកាន់ មជ្ឈមណ្ឌលវះកាត់កុមារ ឬហៅ ពេទ្យគៀនឃ្លាំងបាន ដែលមានទីតាំង នៅផ្លូវជាតិលេខ៦អា ភូមិគៀនឃ្លំាង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្រាប់ពត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ ០២៣ ៤៣ ០២ ០២៕

ប្រភព៖ Children’s Surgical Centre