កាន់តែខ្លាំងទៅៗហើយ! វៀតណាមក្លាយជាប្រទេសនាំចេញផ្លែគូលែនធំបំផុតទី២ នៅលើពិភពលោក
យោងតាមអង្គការឯករាជ្យឈានមុខគេលើពិភពលោកបាននិយាយថា វៀតណាមបានក្លាយជាអ្នកនាំផ្លែគូលែនចេញធំបំផុតលំដាប់ទី ២ នៅលើពិភពលោក ដែលមានចំនួន ១៩% នៃចំណែកទីផ្សារពិភពលោកក្នុងឆ្នាំ ២០១៨ បន្ទាប់ពីប្រទេសនាំចេញលំដាប់ទី១គឺ តំបន់ម៉ាដាហ្គាស្ការ ដែលមានចំនួនរហូតដល់ ៣៥% នៃការនាំចេញសកលលោក បើទោះបីជាតំបន់ផ្ទៃដីដាំដុះតូចក៏ដោយ។ បន្ថែមពីនេះទៅទៀតបើនិយាយអំពីទិន្នផលវិញ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខមួយជាលើកដំបូងដោយមានចំនួន ២ លានតោនក្នុងមួយឆ្នាំ ចំនែកឯប្រទេសឥណ្ឌាមាន ៦៧៧.០០០ តោន និងវៀតណាមមានចំនួន ៣៨០.០០០ តោន។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់តួលេខរបស់ ISHS ថា ប្រទេសវៀតណាមបានតាមពីក្រោយប្រទេសចិនក្នុងការនាំចេញ ដែលមានចំនួន ១៨% ហើយប្រទេសថៃ ១០% និងអាហ្វ្រិកខាងត្បូង ៩%។ បើទោះបីជាទិន្នផលមានទំហំតូចជាងចិន និងឥណ្ឌាក៏ដោយក៏វៀតណាមបានមើលឃើញពីកំណើនយ៉ាងខ្លាំងនៃការនាំចេញផ្លែគូលែន ដោយសារតែភាពខុសគ្នានៅរដូវប្រមូលផល និងគុណភាពពូជ រហូតក្លាយជាអ្នកនាំចេញដ៏ធំលំដាប់ទី២ នៅលើពិភពលោក៕
អត្ថបទ៖ លីនី
ប្រភព៖ xinhuanet