ជនជាតិបរទេសសរុប ៤៧៩នាក់ត្រូវ បានបណ្ដេញចេញពីកម្ពុជា ក្រោយរកឃើញពាក់ព័ន្ធករណីលួ-ចឆ្លងដែនស្នាក់ និងនៅធ្វើការងារខុសច្បាប់
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ជនជាតិបរទេសសរុប ៤៧៩នាក់ត្រូវ បានបណ្ដេញចេញពីកម្ពុជា ក្រោយរកឃើញពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅ និងធ្វើការងារខុសច្បាប់ក្នុងប្រទេសកម្ពុជា។

តាមអនុវត្តតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤៧៩នាក់ (ស្រី១០៤នាក់) មាន ៨សញ្ជាតិ រួមមាន ហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ចិន កូរ៉េ បង់ក្លាដេស និងម៉ាឡេស៊ីក្នុងនោះមានជនជាតិចិន (២៤១នាក់) ជនជាតិហ្វីលីពីន (១៩០នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា៕




ប្រភព៖ អគ្គនាយកអន្តោប្រវេសន៍