ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការបរទេស៖ ករណីបុគ្គលឈ្មោះ Charlie Tiu Hay Ang ដែលប៉ូលីសហ្វីលីពីនស្វែងរកចាប់ខ្លួន មិនស្ថិតនៅក្នុងប្រទេសកម្ពុជានោះទេ

    BY soknita February 7, 2026
    ក្រសួងការបរទេស៖ ករណីបុគ្គលឈ្មោះ Charlie Tiu Hay Ang  ដែលប៉ូលីសហ្វីលីពីនស្វែងរកចាប់ខ្លួន មិនស្ថិតនៅក្នុងប្រទេសកម្ពុជានោះទេ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រសួងការបរទេស បានចេញ សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ករណីបុគ្គលឈ្មោះ Charlie Tiu Hay Ang ដែលប៉ូលីសហ្វីលីពីនស្វែងរកចាប់ខ្លួន មិនស្ថិតនៅក្នុងប្រទេសកម្ពុជានោះទេ។


    ក្នុងុនោះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ឈ្មោះ Charlie Tiu Hay Ang គេស្គាល់ថា Atong Ang ដែលអាជ្ញាធរហ្វីលីពីនស្វែងរកចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសជា ច្រើនករណីនោះ មិនស្ថិតនៅក្នុងប្រទេសកម្ពុជាទេ។ យោងតាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា មិនមានទិន្នន័យអំពីការចូល ឬ ចេញ របស់ ឈ្មោះ Charlie Tiu Hay Ang នេះ នៅតាមច្រកព្រំដែនអន្តរជាតិណាមួយរបស់កម្ពុជាឡើយ។

    សេចក្តីបំភ្លឺនេះ ធ្វើឡើងដើម្បីច្រានចោលនូវរបាយការណ៍នាពេលថ្មីៗនេះរបស់ប្រព័ន្ធផ្សព្វផ្សាយ មួយចំនួន ដែលបានលើកឡើងថា ឈ្មោះ Charlie Tiu Hay Ang ប្រហែលជាកំពុងលាក់ខ្លួននៅក្នុងប្រទេស កម្ពុជា ខណៈដែលមន្ត្រីប៉ូលីសហ្វីលីពីនមួយក្រុមត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកចាប់ខ្លួនបុគ្គល រូបនេះ៕

    ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

    Share This Post: