ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជន​បរទេស​សរុប ៦២៩នាក់​ត្រូវ ពាក់​ព័ន្ធករណីលួ-ចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់ ត្រូវបានបណ្ដេ_ញចេញ​ពីកម្ពុជា

    BY soknita February 7, 2026
    ជន​បរទេស​សរុប ៦២៩នាក់​ត្រូវ ពាក់​ព័ន្ធករណីលួ-ចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់ ត្រូវបានបណ្ដេ_ញចេញ​ពីកម្ពុជា

    (រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះថា ជន​បរទេស​សរុប ៦២៩នាក់​ត្រូវ ពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់ ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា ក្រោយរកឃើញពាក់​ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅ និងធ្វើ​ការងារ​ខុស​ច្បាប់។

    ដោយកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ អនុវត្តតាម​អនុសាសន៍​​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន៦២៩នាក់ (ស្រី៦២នាក់) មាន ១២សញ្ជាតិ រួមមាន ហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ចិន បង់ក្លាដេស ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ហ្គាណា អាមេរិក និងម៉ាឡេស៊ី ចេញ​ពី​ព្រះរាជាណា​ចក្រ​កម្ពុជា តាមតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែល​ពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា៕

    ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    Share This Post: