ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ផន រឹម៖ ទីលានទុកដាក់សំរាមក្រុងបាវិតសម្រេចបាន ១០០ភាគរយហើយ

    BY soknita February 9, 2026
    ឯកឧត្តម ផន រឹម៖ ទីលានទុកដាក់សំរាមក្រុងបាវិតសម្រេចបាន ១០០ភាគរយហើយ

    (រាជធានីភ្នំពេញ)៖ តាមការចងផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ទីលានទុកដាក់សំរាមក្រុងបាវិតសម្រេចបាន១០០ភាគរយហើយ។ ដោយ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបន្ថែមថា ទីលានទុកដាក់សំរាមក្រុងបាវិតសម្រេចបាន១០០ភាគរយហើយ ដើម្បីរួមចំណែកលើកកម្ពស់សោភណភាពក្រុងបាវិត ក្នុងការប្រកួតប្រជែងទីក្រុងស្អាត ដោយប្រែក្លាយទីក្រុងទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចតាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង និងពង្រឹងសមត្ថភាពស្ថាប័នរបស់អាជ្ញាធរខេត្ត និងមូលដ្ឋាន។

    ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមប្រកបដោយអនាម័យនៅក្រុងបាវិត បានបញ្ចប់ការងារសាងសង់ទាំងស្រុង និងរួចរាល់១០០ ភាគរយ កាលពីចុងឆ្នាំ ២០២៥ ថ្មីៗនេះ ដើម្បីគ្រប់គ្រងសំណល់បានល្អ ជួយការពារបរិស្ថាន និងបង្កើនភាពជឿជាក់លើការរស់នៅប្រកបដោយចីរភាព។

    ឯកឧត្តម បានបន្តថា អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត មានសមត្ថភាពស្តុកសំរាមបាន ៦៣២ ៧៨៤ ម៉ែត្រគុប។

    ឯកឧត្តមបានបន្តទៀតថា អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិតនេះ នឹងចូលរួមលើកកម្ពស់សោភណភាពក្រុងបាវិត ក្នុងការប្រកួតប្រជែងទីក្រុងស្អាត ដោយប្រែក្លាយទីក្រុងទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចតាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង និងពង្រឹងសមត្ថភាពស្ថាប័នរបស់អាជ្ញាធរខេត្ត និងមូលដ្ឋាន។

    សូមបញ្ជាក់ថា គម្រោងសង់ទីលានទុកដាក់សំរាមនៅក្នុងក្រុងបាវិត បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅលើផ្ទៃដី ២១ហិកតា នៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ គម្រោងនេះ ស្ថិតក្នុងគម្រោងទីក្រុងគួរឱ្យចង់រស់នៅ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ ADB លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងនេះតាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ មានចំនួនទឹកប្រាក់ ១៩៣,២០លានដុល្លារអាម៉េរិក៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post: