ជនជាតិបរទេសសរុប ៦២៥ នាក់ទៀតហើយ ដែលត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយរកឃើញេជាប់ពាក់ព័ន្ធករណីឆ-បោកតាមប្រព័ន្ធអនឡាញ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គនាយកអន្តោប្រវេសន៍ កាលពីយប់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ បានឱ្យដឹងថា ជនជាតិបរទេសសរុប ៦២៥ នាក់ទៀតហើយ ដែលត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយរកឃើញេជាប់ពាក់ព័ន្ធករណីឆឥបោកតាមប្រព័ន្ធអនឡាញ។

ក្នុងនោះ អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាក់ឱ្យដឹងលម្អិតថា នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ដោយអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៦២៥នាក់ (ស្រី ៦នាក់) មាន ៦ សញ្ជាតិ រួមមាន៖ ឥណ្ឌា ប៉ាគីស្ថាន ចិន មីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌូណេស៊ី ចេញពីព្រះរាជាណាចក្រកម្ពុជា។
ដោយក្នុងនោះមានជនជាតិចិនចំនួន ១១០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងជនជាតិ មីយ៉ាន់ម៉ា ចំនួន ៥៤៨ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា៕


ប្រភព៖ អគ្គនាយកអន្តោប្រវេសន៍