ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាភិបាលប្រទេសកូរ៉េ ផ្ដល់ជំនួយមនុស្សធម៌ ៥០០ ០០០ ដុល្លារ តាមរយៈអង្គការ UNICEF ដែលកំពុងប្រតិបត្តិការក្នុងមូលដ្ឋានដោយជម្លោះព្រំដែនកម្ពុជា-ថៃ

    BY soknita February 12, 2026
    រដ្ឋាភិបាលប្រទេសកូរ៉េ ផ្ដល់ជំនួយមនុស្សធម៌ ៥០០ ០០០ ដុល្លារ តាមរយៈអង្គការ UNICEF ដែលកំពុងប្រតិបត្តិការក្នុងមូលដ្ឋានដោយជម្លោះព្រំដែនកម្ពុជា-ថៃ

    (រាជធានីភ្នំពេញ)៖ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា រដ្ឋាភិបាលប្រទេសកូរ៉េ ផ្ដល់ជំនួយមនុស្សធម៌ ៥០០ ០០០ ដុល្លារ តាមរយៈអង្គការ UNICEF ដែលកំពុងប្រតិបត្តិការក្នុងមូលដ្ឋានដោយជម្លោះព្រំដែនកម្ពុជា-ថៃ។

    ក្នុងសេចក្តីប្រកាសព័ត៌មាន ពី ក្រសួងការបរទេស បានឱ្យដឹងបន្ថែមថា ការផ្តល់ជំនួយមនុស្សធម៌ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ៥០០ ០០០ ដុល្លារអាម៉េរិក តាមរយៈអង្គការយូនីសេហ្វ (UNICEF) ដែលកំពុងប្រតិបត្តិការក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌នាពេលថ្មីៗនេះ ដែលបង្កឡើងដោយជម្លោះព្រំដែនកម្ពុជា-ថៃ។

    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សម្រាប់ជំនួយមនុស្សធម៌ចំនួន ប្រាំរយពាន់ដុល្លារអាម៉េរិក (៥០០.០០០ ដុល្លារអាម៉េរិក) តាមរយៈអង្គការយូនីសេហ្វ (UNICEF) ដែលកំពុងប្រតិបត្តិការក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌នាពេលថ្មីៗនេះ ដែលបង្កឡើងដោយជម្លោះព្រំដែនកម្ពុជា-ថៃ។

    ការចូលរួមចំណែកនេះ គឺជាសក្ខីភាពបញ្ជាក់ពីសាមគ្គីភាព និងសមានចិត្តពីរដ្ឋាភិបាល និង ប្រជាជននៃសាធារណរដ្ឋកូរ៉េ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ជំនួយនេះ ក៏បានគូសបញ្ជាក់ បន្ថែមទៀតនូវចំណងមិត្តភាពយូរអង្វែង កិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើន និងសារៈសំខាន់ ដែលភាគីទាំងពីរផ្តល់ដល់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

    ជាមួយគ្នានេះ កម្ពុជាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេស និងអង្គការ ទាំងអស់ដែលបានផ្តល់ជំនួយ និងការគាំទ្រដល់ជនភៀសសឹកកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះ៕

    ប្រភព៖ ក្រសួងការបរទេស

    Share This Post: