ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកអន្តោប្រវេសន៍ បានបណ្ដេញជនជាតិចិន ៣១៩នាក់ ចេញពីកម្ពុជា ក្រោយរកឃើញជាប់ពាក់ព័ន្ធ ករណីឆ-បោកតាមប្រព័ន្ធអនឡាញ

    BY soknita February 12, 2026
    អគ្គនាយកអន្តោប្រវេសន៍ បានបណ្ដេញជនជាតិចិន ៣១៩នាក់ ចេញពីកម្ពុជា ក្រោយរកឃើញជាប់ពាក់ព័ន្ធ ករណីឆ-បោកតាមប្រព័ន្ធអនឡាញ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា អគ្គនាយកអន្តោប្រវេសន៍ បានបណ្ដេញជនជាតិចិន ៣១៩នាក់ ចេញពីកម្ពុជា ក្រោយរកឃើញជាប់ពាក់ព័ន្ធ ករណីឆបោកតាមប្រព័ន្ធអនឡាញ។

    អគ្គនាយកអន្តោប្រវេសន៍ បានបន្ថែមថា កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយតាមអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហាការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣១៩នាក់ (ស្រី០នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។

    ចំពោះការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

    ប្រភព៖ អគ្គនាយកអន្តោប្រវេសន៍

    Share This Post: