រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ ការដាច់ចរន្តអគ្គិសនីនៅឆ្នាំ ២០២៥ កាត់បន្ថយច្រើន
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា នៅឆ្នាំ២០២៥ ការដាច់ចរន្តអគ្គិសនីបានថយចុះគួរឱ្យកត់សម្គាល់ ខណៈការកាត់បន្ថយនេះ ដោយសារតែមានការពង្រីកខ្សែតង់ស្យុងខ្ពស់របស់អនុស្ថានីយ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥របស់អាជ្ញាធរអគ្គិសនីកម្ពុជា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា ការប្រើប្រាស់បណ្តាញអគ្គិសនីរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស កាន់តែមានលក្ខណៈប្រសើរជាលំដាប់ ដោយមិនសូវមានការដាក់ចរន្តភ្លើងច្រើនដូចបណ្តាឆ្នាំកន្លងមកទេ បើទោះបីជាអំឡុងឆ្នាំ២០២៥ កម្ពុជាបានឈប់ការទិញភ្លើងពីប្រទេសថៃក៏ដោយ ប៉ុន្តែមិនបានប៉ះពាល់ដល់បណ្តាញអគ្គិសនីកម្ពុជាសម្រាប់ពលរដ្ឋប្រើប្រាស់ឡើយ។
សម្រាប់បញ្ហាផ្តល់សេវាអតិថិជនវិញ ឯកឧត្តមរដ្ឋមន្រ្តីអះអាងថា បានកែទម្រង់មួយជំហានធំ ជាពិសេសការអនុវត្តបទដ្ឋាន និងបទប្បញ្ញត្តិនានារបស់អាជ្ញាធរអគ្គិសនីកម្ពុជា លើការប្រើប្រាស់បច្ចេកវិទ្យា តាមរយៈបណ្តាញផ្សព្វផ្សាយ និងបណ្តាញសង្គមជាច្រើនទៀត ព្រមទាំងការប្រើប្រាស់លេខទូរស័ព្ទទាន់ហេតុការណ៍ ។
ឯកឧត្តម កែវ រតនៈ បញ្ជាក់ទៀតថា ការចែកផលនៃការកែទម្រង់វិស័យថាមពលអគ្គិសនី បានលាតសន្ធឹងនៅទូទាំងប្រទេស តាមរយៈការកាត់បន្ថយការផ្តាច់ភ្លើង និងការលាតសន្ធឹងនៃការផ្គត់ផ្គង់ថាមពលអគ្គិសនី ឱ្យបានទូលំទូលាយ បើបៀបនឹងភូមិរបស់ប្រជាពលរដ្ឋ ភ្ជាប់ជាមួយបណ្តាញជាតិ ព្រមទាំងខ្នងផ្ទះរបស់ប្រជាពលរដ្ឋ៕



បប្រភព៖ ក្រសួងព័ត៌មាន