ខ្មែរណូត

ស្វែងរក

  • សេដ្ឋកិច្ច

    មហាសេដ្ឋី Bill Gates បង្ហាញពីគន្លឺះនៃភាពជោគជ័យរបស់មហាសេដ្ឋី Warren Buffett ដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាន

    BY Liny Chan June 19, 2019
    មហាសេដ្ឋី Bill Gates បង្ហាញពីគន្លឺះនៃភាពជោគជ័យរបស់មហាសេដ្ឋី Warren Buffett ដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាន

    លោក Warren Buffett ដែលជាមហាសេដ្ឋីលំដាប់ទី៣ នៅលើពិភពលោកជាមួយទ្រព្យសម្បតិ្តប្រហែលជា ៨២ ពាន់លានដុល្លារ ដោយនៅក្នុងអាយុ ៨៨ឆ្នាំនេះ លោកនៅតែអាចគ្រប់គ្រង និងដំណើរការក្រុមហ៊ុន Berkshire Hathaway ដែលជាម្ចាស់ក្រុមហ៊ុនអាជីវកម្មរបស់លោកដូចជា Geico, Dairy Queen និង See’s Candies ។

    ជាក់ស្ដែងលោក Bill Gates ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Microsoft ដ៏ល្បីល្បាញមួយរូប និងជាមិត្តសំលាញ់ បានបង្ហាញពីគន្លឹះសំខាន់មួយនៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យរបស់លោក Warren Buffett គឺជាទម្លាប់សាមញ្ញមួយ ហើយជាអ្វីដែលមនុស្សគ្រប់គ្នាអាចធ្វើបាននោះគឺ « ការអាន »។ ដោយជារៀងរាល់ថ្ងៃលោក Warren Buffett ចំណាយពេលពី 5 ទៅ 6 ម៉ោងក្នុងការអានសៀវភៅ និងកាសែតដោយយល់ឃើញថា វាជារឿងដ៏រីករាយមួយក្នុងគិតអំពីបញ្ហាអាជីវកម្ម និងការវិនិយោគ។ លើសពីនេះការតាមដាន និងរក្សាទុកលើព័ត៌មានអាជីវកម្ម និងព្រឹត្តិការណ៍ថ្មីៗ គឺជាមធ្យោបាយដ៏សាមញ្ញមួយដើម្បីទទួលបានអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែង។

    លោកស្រី Susan Buffett បានប្រាប់ឲ្យដឹងថា « លោក Warren Buffett ស្រលាញ់ការអាន និងចូលចិត្ត ដោយសារតែគាត់ជាមនុស្សប្រកួតប្រជែង ហើយគាត់តែងតែចំណាយពេលអង្គុយអានរឿងជាច្រើននៅក្នុងការិយាល័យតែម្នាក់ឯង ដែលមនុស្សគ្រប់រូបអាចអានបានប៉ុន្តែគាត់ស្រឡាញ់គំនិតដែលធ្វើឲ្យគាត់ក្លាយជាមនុស្សជោគជ័យ» ៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay