រយៈពេល ៣ថ្ងៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិបរទេស ១០៨៩នាក់ ចេញពីកម្ពុជាតាមច្រកទ្វារអាកាសអន្តរជាតិតេជោ និងច្រក អន្តរជាតិព្រែកចាក
នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិបរទេស ១០៨៩នាក់ ចេញពីកម្ពុជាតាមច្រកទ្វារអាកាសអន្តរជាតិតេជោ និងច្រក អន្តរជាតិព្រែកចាក ក្នុងរយៈពេល ៣ថ្ងៃ។

ក្នុងនោះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី ១៤ ១៥ និង ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ តាមអនុវត្តសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ១០៨៩ នាក់ (ស្រី៥៧នាក់) តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនជាតិវៀតណាមបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក ពាក់ព័ន្ធករណីលួចឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕


ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍