ខ្មែរណូត

ស្វែងរក

  • សេដ្ឋកិច្ច

    ធនាគារ ANZ Royal ដែលធ្លាប់ល្បីឈ្មោះរាប់ឆ្នាំ ត្រៀមបាត់ឈ្មោះពីកម្ពុជា ក្នុងខែសីហា នេះហើយ ក្រោយលក់អោយធនាគារជប៉ុន J TRUST

    BY Khmernote Media June 13, 2019
    ធនាគារ ANZ Royal ដែលធ្លាប់ល្បីឈ្មោះរាប់ឆ្នាំ ត្រៀមបាត់ឈ្មោះពីកម្ពុជា ក្នុងខែសីហា នេះហើយ ក្រោយលក់អោយធនាគារជប៉ុន J TRUST

    ធនាគារដែលមានវ័យចំណាស់ និងជាបុត្រសម្ព័ននៅក្នុងក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង គឺធនាគារ ANZ Royal នឹងត្រូវបាត់ឈ្មោះពីកម្ពុជា ដោយសារតែបានលក់ភាគហ៊ុនទៅអោយធនាគារជប៉ុន ហើយក៏ត្រៀមផ្លាស់ប្តូរឈ្មោះទៅជាធនាគារ J TRUST នៅក្នុងខែសីហា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ ធនាគារ ANZ Royal ដែលមាន 23 សាខា នៅកម្ពុជា បានលក់ភាគហ៊ុន ៥៥% របស់ខ្លួនទៅអោយធនាគារជប៉ុន អស់រយៈពេលប្រមាណមួយឆ្នាំកន្លងទៅនេះ នឹងធ្វើការផ្លាស់ប្តូរឈ្មោះទាំងស្រុង ហើយឈ្មោះថា ANZ Royal ក៏មិនមានទៀតឡើយនៅកម្ពុជា។

    ទោះជាយ៉ាងណាក្តី អតិថិជនរបស់ធនាគារ ANZ Royal នៅតែអាចធ្វើប្រតិបត្តិការជាធម្មតា ដោយគ្រាន់តែជំនួសឈ្មោះពី ANZ Royal ទៅជា J TRUST Royal តែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ធនាគារ ANZ Royal មានទ្រព្យសកម្មសរុប ១.០២៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០១៧ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ដែលបានចុះផ្សាយ៕

    អត្ថបទ៖ សុវណ្ណ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay