ព័ត៌មានជាតិ
មន្ទីរពេទ្យរុស្សី មានការគាំទ្រពី មូលនិធិហ្វ្រេដហូឡូ នឹងផ្តល់ជូន ការពិនិត្យ ព្យាបាល និងវះកាត់ទៅលើជំងឺភ្នែក ដោយឥតគិតថ្លៃ
BY soknita
February 24, 2026
(រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងអំពី ការពិនិត្យ ព្យាបាល និងវះកាត់ទៅលើជំងឺភ្នែកឥតគិតថ្លៃ ដោយមានការគាំទ្រពីមូលនិធិហ្វ្រេដហូឡូ។

តាមរយៈសេចក្តីជូនដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅ មន្ទីរពេទ្យរុស្សី ជូនជាដំណឹងដល់ ប្រជាពលរដ្ឋ ដែលមានបញ្ហាផ្នែកចក្ខុ ឱ្យបានជ្រាបថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានការគាំទ្រពីមូលនិធិហ្វ្រេដហូឡូ នឹងផ្តល់ជូន ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ឥតគិតថ្លៃ តាមកាលបរិច្ឆេទដូចខាងក្រោម៖
– ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៦
– ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦
– ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦
– ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦
– ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦
– ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩២ ៩៨៦ ៥៣២៕
