ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ជាប់លេខ ៧ ជា «ប្រទេសល្អបំផុត សម្តៅលើឱកាសការងារ សម្រាប់ជនបរទេស នៅក្នុងឆ្នាំ២០២៦» នេះ

    BY soknita February 25, 2026
    កម្ពុជា ជាប់លេខ ៧ ជា «ប្រទេសល្អបំផុត សម្តៅលើឱកាសការងារ សម្រាប់ជនបរទេស នៅក្នុងឆ្នាំ២០២៦» នេះ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ក្រសួងទេសចរណ៍ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា បានជាប់លេខ ៧ ជា «ប្រទេសល្អបំផុត សម្តៅលើឱកាសការងារ សម្រាប់ជនបរទេស នៅក្នុងឆ្នាំ ២០២៦» នេះ។

    ក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា ចំពោះចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃ និងធ្វើឡើងដោយប្រភពនៃស្ថាប័ន GoAbroad ដែល គោលដៅនៃប្រទេសទាំងនេះ ត្រូវបានបង្ហាញថា មានភាពលេចធ្លោ សម្រាប់ឱកាសការងារ តុល្យភាពការងារ-ជីវិត និងគុណភាពជីវិតនៅឆ្នាំ ២០២៦។ សម្រាប់ចំណាត់ថ្នាក់លេខ ១ បានទៅលើ កូរ៉េខាងត្បូង បារាំង (ជាប់លេខ២) និងជប៉ុន (ជាប់លេខ៣) ។

    ដោយឡែក ប្រទេសកម្ពុជា ត្រូវបានគេឱ្យជាប់លេខ ៧ នៅក្នុងចំណាត់ថ្នាក់នេះ ដោយសារ តម្រូវការខ្ពស់ ចំពោះគ្រូបង្រៀនភាសាអង់គ្លេស ដែលអនុញ្ញាតឱ្យជនបរទេស អាចរស់នៅបានយ៉ាងសមរម្យ ដោយផ្អែកលើប្រាក់ខែបង្រៀន ខណៈពេលដែលអាច បង្កើតឥទ្ធិពលវិជ្ជមានសម្រាប់អ្នកទាំងនោះ រួមទាំងមធ្យោបាយក្នុងការធ្វើដំណើរ ប្រកបដោយចីរភាព ផងដែរ៕

    ប្រភព៖ ក្រសួងទេសចរណ៍

    Share This Post: