ក្រសួងពាណិជ្ជកម្ម រៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ រយៈពេល ៤ថ្ងៃ នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹង ខេត្តសៀមរាប ដើម្បីគាំទ្រ និងលើកកម្ពស់ផលិតផលខ្មែរ
(ខេត្តសៀមរាប)៖ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅថ្ងៃទី ២៦ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៦ ខាងមុខនេះ ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ ឆ្នាំ ២០២៦ នឹងរៀបចំធ្វើឡើង នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹង ក្នុងខេត្តសៀមរាប។

តាមការបញ្ជាក់លម្អិតពី ក្រសួងពាណិជ្ជកម្ម ថា ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ ឆ្នាំ ២០២៦ នេះ អាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ សហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អាចចូលរួមទស្សនាពិព័រណ៍នេះឱ្យបានច្រើនកុះករ និងព្រមទាំងស្វែងរកឱកាសបង្កើតដៃគូពាណិជ្ជកម្មជាមួយសហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ អ្នកចែកចាយ អ្នកលក់ដុំ-រាយ អ្នកកែច្នៃ និងម្ចាស់អាជីវកម្មនានា ដោយសេរី ដើម្បីគាំទ្រ ប្រើប្រាស់ និងលើកកម្ពស់ផលិតផលខ្មែរ ទាំងអស់គ្នា។ សម្រាប់ពិព័រណ៍ផលិតផលខ្មែរមួយនេះដែរ នឹងចាប់ផ្ដើមពីម៉ោង ១០ព្រឹក ដល់ ៨យប់៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម