ខ្មែរណូត

ស្វែងរក

  • សេដ្ឋកិច្ច

    មកស្គាល់ស្ត្រីជាជនអន្តោប្រវេសន៍ទាំង១០រូប ក្លាយជាបុគ្គលជោគជ័យបំផុតនៅសហរដ្ឋអាមេរិក

    BY Liny Chan June 14, 2019
    មកស្គាល់ស្ត្រីជាជនអន្តោប្រវេសន៍ទាំង១០រូប ក្លាយជាបុគ្គលជោគជ័យបំផុតនៅសហរដ្ឋអាមេរិក

    ជារៀងរាល់ឆ្នាំមនុស្សរាប់ពាន់នាក់បានធ្វើអន្តោប្រវេសន៍ ទៅសហរដ្ឋអាមេរិកដោយសង្ឃឹមថានឹងមានអនាគតល្អ ជាក់ស្ដែងយោងតាមទស្សនាវដ្តី Forbes បានបង្ហាញអំពីបញ្ជីស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់អាមេរិកឆ្នាំ 2019 ដែលមានស្ត្រី 80 នាក់។ ក្នុងនោះផងដែរស្រ្តី ដែលជាជនអន្តោប្រវេសន៍ទទួលបានជោគជ័យបំផុតនៅក្នុងសហរដ្ឋអាមេរិកមានចំនួន ជិតមួយភាគបួននៃស្ត្រី ដែលមានទ្រព្យសម្បត្តិ និងអាចរកប្រាក់បានច្រើនដោយខ្លួនឯង ជាមួយនឹងតម្លៃប្រមាណ ១៨,៤ ពាន់លានដុល្លារស្មើនឹង ៣៣% នៃចំនួនសរុប៖

    ១.Thai Lee មកពីប្រទេសកូរ៉េខាងត្បូង ជាអ្នកផ្ដល់ព័ត៌មានវិទ្យាដ៏ល្បីមួយរូប ជាមួយទ្រព្យសម្បត្តិ ៣ ពាន់លានដុល្លារ។

    ២. Peggy Cherng មកពីប្រទេសភូមា ជាម្ចាស់ហាងអាហារសម្រន់ដ៏ល្បី ជាមួយទ្រព្យសម្បត្តិ ១.៧ ពាន់លានដុល្លារ។

    ៣.Jin Sook Chang មកពីប្រទេសកូរ៉េខាងត្បូង ជាអ្នកច្នៃម៉ូដដ៏ល្បី ជាមួយទ្រព្យសម្បត្តិ ១.៥ ពាន់លានដុល្លារ។

    ៤.Eren Ozmen មកពីប្រទេស តួកគី ជាអ្នកខាងផ្នែកយានអវកាស ជាមួយទ្រព្យសម្បត្តិ ១.៤ ពាន់លានដុល្លារ។

    ៥. Jayshree Ullal មកពីប្រទេស​អង់គ្លេស ខាងផ្នែកបណ្ដាញកុំព្យូទ័រ ជាមទ្រព្យសម្បត្តិ ១.៤​ ពាន់លានដុល្លារ។

    ៦. Anastasia Soare មកពីប្រទេសរ៉ូម៉ានី ជាម្ចាស់គ្រឿងសម្អាងដ៏ល្បីមួយ ជាមួយទ្រព្យសម្បត្តិ ១.២ ពាន់លានដុល្លារ។

    ៧.Safra Catz មកពីប្រទេសអ៊ីស្រាអែល ផ្នែក software ជាមួយទ្រព្យសម្បត្តិ ១.១ ពាន់លានដុល្លារ។

    ៨. Weili Dai មកពីប្រទេសចិន ជា semiconductors ជាមួយទ្រព្យសម្បត្តិ ៩៦០ លានដុល្លារ។

    ៩.​Rihanna មកពីប្រទេសបាបាដូស ជាអ្នកចម្រៀង និងម្ចាស់គ្រឿងសម្អាងដ៏ល្បីមួយ ជាមួយទ្រព្យសម្បត្តិ ៦០០ លានដុល្លារ។

    ១០. Celine Dion មកពីប្រទេសកាណាដា ជាអ្នកសម្រៀងដ៏ល្បីល្បាញមួយរូប ជាមួយទ្រព្យសម្បត្តិ ៤៥០ លានដុល្លារ​។

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay