ព័ត៌មានជាតិ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីជំនួបពិភាក្សា ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» នៅរាជធានីភ្នំពេញ
BY soknita
March 2, 2026
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីជំនួបពិភាក្សា ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» នៅរាជធានីភ្នំពេញ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាអធិបតីជំនួបពិភាក្សា ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន តំណាងសមាគមទូរទស្សន៍ និងវិទ្យុ និងអ្នកសារព័ត៌មាន ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូបផងដែរ៕



ប្រភព៖ ក្រសួងព័ត៌មាន