ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ស៊ុន ចាន់ថុល៖ ជប៉ុន ចង់បង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត នៅកម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេស

    BY soknita March 6, 2026
    ឯកឧត្តម ស៊ុន ចាន់ថុល៖ ជប៉ុន ចង់បង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត នៅកម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេស

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថកងៃទី ៦ ខែមីនា ឆ្នាំ ២០២៦​ បានឱ្យដឹងថា ជប៉ុន ចង់បង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត នៅកម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេស។ ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហើបឱ្យដឹងថា ថ្មីៗនេះ វិនិយោគិនជប៉ុន បានបង្ហាញបំណង ចង់បង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត ប្រើប្រាស់ប្រេងឥន្ធនៈ នៅកម្ពុជា សម្រាប់ការនាំចេញទៅទីផ្សារបរទេស ស្របតាមបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ចង់បាន និងគាំទ្រ១០០% ។

    ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា វិនិយោគជប៉ុន ចង់ដាក់រោងចក្រ ដើម្បីបង្កើតគ្រឿងបង្គំរថយន្ត ប្រើប្រាស់ប្រេងឥន្ធនៈ មកដាក់នៅកម្ពុជា សម្រាប់ជាកន្លែងផលិត និងលក់ចែកចាយទៅកាន់ទីផ្សារពិភពលោក ។

    បន្ថែមលើនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបង្ហាញផងដែរនូវការគាំទ្រទាំងស្រុងចំពោះបំណងនេះ ហើយលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុន ជួបជជែកជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីទទួលបានការលើកទឹកចិត្តជាច្រើន >៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: