មហាសេដ្ឋីលំដាប់ពិភពលោក Jeff Bezos បង្ហាញពីគន្លឹះ ៣ យ៉ាង ដែលធ្វើឲ្យលោកតែងតែឈ្នះនៅក្នុងមុខជំនួញ
លោក Jeff Bezos បានចាប់ផ្តើមក្រុមហ៊ុន Amazon ដំបូងជាហាងលក់សៀវភៅអនឡាញនៅក្នុងឆ្នាំ ១៩៩៤ ហើយមកទល់សព្វថ្ងៃនេះក្រុមហ៊ុន Amazon មានមូលធនទីផ្សាររហូតដល់ ៩០០ពាន់លានដុល្លារ ដែលធ្វើឲ្យលោក Bezos ក្លាយជាអ្នកមានបំផុតនៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិ ១១៦ ពាន់លានដុល្លារ។ ទម្រាំជោគជ័យដូចសព្វថ្ងៃ លោក Bezos បានរៀនសូត្រពីរឿងជាច្រើននៅក្នុងវិថីជំនួញរបស់ខ្លួន ហើយខាងក្រោមនេះជាគន្លឹះសំខាន់ ៣ យ៉ាងដែលធ្វើឲ្យលោកក្លាយជាអ្នកជំនួញដ៏ជោគជ័យមួយរូប៖

១.ធ្វើជាអ្នកផ្សព្វផ្សាយ៖ ខណៈពេលដែលបុគ្គលជោគជ័យជាច្រើនចាត់ទុកថា ដំបូន្មានមួយនេះជាការភូតកុហកដ៏ធំនៃជីវិតក៏ដោយ តែលោក Bezos ជឿជាក់ថា វាជារឿងសំខាន់មួយ ដើម្បីក្លាយជាសហគ្រិនជោគជ័យម្នាក់ ដោយលោកបាននិយាយថា អ្នកត្រូវធ្វើជាអ្នកផ្សព្វផ្សាយដ៏ល្អមួយ ប្រសើរជាងអ្នកដែលធ្វើជំនួញ ដើម្បីតែប្រាក់ចំណេញ។ ដូច្នេះអ្នកដែលផ្សព្វផ្សាយផលិតផល ឬ សេវាកម្មបានល្អប្រសើរជាងមុនគឺជាអ្នកឈ្នះ។
២. ទទួលយកហានិភ័យ និងបរាជ័យ៖ ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្មអ្នកក៏ត្រូវតែមានឆន្ទៈក្នុងការទទួលយកហានិភ័យ ក៏ដូចជាការបរាជ័យ ប្រសិនបើអ្នកចាប់ផ្តើមគំនិតអាជីវកម្មហើយមិនមានហានិភ័យទេនោះ វាប្រហែលជាត្រូវបញ្ចប់រួចរាល់បានយ៉ាងល្អ ដូច្នេះអ្នកត្រូវដឹងថាមានអ្វីមួយដែលមិនអាចដំណើរការបាន ហើយអ្នកត្រូវទទួលយកថាជំនួញរបស់អ្នកនៅក្នុងវិធីជាច្រើនគឺជាការសាកល្បងមួយ ហើយវាអាចនឹងបរាជ័យ។
៣. ផ្លាស់ប្ដូរចិត្តខ្លួនឯង៖ លោក Bezos បានរៀនសូត្រពីការសន្ទនាជាមួយនឹងគំនិត ដែលមានឥទ្ធិពលបំផុតលើពិភពលោក ថាមនុស្សដែលតែងតែទទួលបានអ្វីដែលត្រឹមត្រូវ គឺជាអ្នកដែលស្តាប់ច្រើនបំផុតហើយអ្នកដែលផ្លាស់ប្តូរចិត្តរបស់ពួកគេជាញឹកញាប់។ ជាការពិតណាស់មនុស្សដែលទទួលបានជ័យជំនះជាទូទៅបានខិតខំប្រឹងប្រែងដើម្បីទទួលស្គាល់ជំនឿ និងភាពលម្អៀងដែលពួកគេមាន ហើយព្យាយាមយ៉ាងសកម្មដើម្បីស្វែងរកភស្តុតាងដែលបញ្ជាក់ថាពួកគេមិនជឿ៕
អត្ថបទ៖លីនី