ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានប្រកាសអំពីការពិនិត្យ និងស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន៥ថ្ងៃ

    BY SOMATEY May 4, 2026
    ដំណឹងល្អ! មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានប្រកាសអំពីការពិនិត្យ និងស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន៥ថ្ងៃ

    កាលពីថ្ងៃទី ២ខែ ឧសភា ឆ្នាំ ២០២៦ កន្លងទៅនេះ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានប្រកាសអំពីការពិនិត្យ និងស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន៥ថ្ងៃ។

    ដែលក្នុងនោះ ខាងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានបន្ថែមថា មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់អាជ្ញាអរ សង្កាត់ ខណ្ឌអោយបានជ្រាបថា “មន្ទីរពេទ្យបានរៀបចំកម្មវិធីពិនិត្យសុខភាព និងស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូនជូនស្រ្តីចន្លោះអាយុពី ៣០ ទៅ ៤៩ ឆ្នាំ ដោយឥតគិតថ្លៃចំនួន ៥ថ្ងៃ។

    កម្មវិធីនេះនឹងប្រព្រឹត្តទៅតាម កាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម
    -កាលបរិច្ឆេទថ្ងៃទី ៧ ៨ ១១ ១២ ១៣ ខែឧសភា ឆ្នាំ ២០២៦ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១៧រសៀល
    -ទីកន្លែង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
    អាស្រ័យហេតុនេះ សូមអាជ្ញាធរ ខណ្ឌ មេត្តាជួយផ្សព្វផ្សាយដំណឹងនេះដល់បងប្អូនប្រជាពលរដ្ឋ ដែលជាស្រ្តី អញ្ជើញមកទទួលសេវាពិនិត្យអោយបានច្រើនកុះករ និងតាមកាលកំណត់ខាងលលើ។

    Share This Post: