ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយសាររញ្ជួយដីនៅវេណេស៊ុយអេឡា កើនឡើងដល់ជាង ១,៧០០នាក់ ខណ:ក្រុមសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួន

    BY Pheakdey June 30, 2026
    តួលេខអ្នកបាត់បង់ជីវិតដោយសាររញ្ជួយដីនៅវេណេស៊ុយអេឡា កើនឡើងដល់ជាង ១,៧០០នាក់ ខណ:ក្រុមសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួន

    វេណេស៊ុយអេឡា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសាររញ្ជួយដីនៅក្នុងប្រទេសវេណេស៊ុយអេឡាបានកើនឡើងដល់ ១,៧០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃទី៣០ ខែមិថុនា។ ទន្ទឹមគ្នានេះ ក៏នៅមានមនុស្សជាច្រើនាក់ផ្សេងទៀតកំពុងតែបន្តបាត់ខ្លួនផងដែរ ពោលគឺពួកគេនៅបន្តកប់ជាប់ក្រោមគំនរបាក់បែក។

    បើតាមលោកស្រីប្រធានាធិបតីវេណេស៊ុយអេឡា Delcy Rodríguez បានបញ្ជាក់ថា គ្រោះថ្នាក់ខាងលើគឺជាសោកនាដកម្មដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសវេណេស៊ុយអេឡា ហើយលោកស្រីក៏សូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារជនរងគ្រោះផងដែរ។ សូមរម្លឹកជូនថា កាលពីថ្ងៃទី២៤​ សប្តាហ៍មុន ទីក្រុង Caracas របស់ប្រទេសវេណេស៊ុយអេឡាបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២ដងបន្តបន្ទាប់គ្នា ដោយគ្រោះរញ្ជួយដីទី១ ​បានកើតឡើងក្នុងកម្រិត ៧,២រ៉ិចទ័រ ហើយប្រហែលជា ១នាទីក្រោយមក ស្រាប់តែមានគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័របានកើតឡើងម្តងទៀត៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay