ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីជនជាតិថៃជាអ្នកបម្រើសេវាកម្មលើយន្តហោះ Thai Airways ម្នាក់ត្រូវបានចាប់ខ្លួន ក្នុងករណីរត់ពន្ធសារធាតុខុសច្បាប់តម្លៃជាង ៣០ម៉ឺនដុល្លារ ចូលទៅកាន់ប្រទេសអូស្រ្តាលី

    BY Pheakdey June 30, 2026
    ស្រ្តីជនជាតិថៃជាអ្នកបម្រើសេវាកម្មលើយន្តហោះ Thai Airways ម្នាក់ត្រូវបានចាប់ខ្លួន ក្នុងករណីរត់ពន្ធសារធាតុខុសច្បាប់តម្លៃជាង ៣០ម៉ឺនដុល្លារ ចូលទៅកាន់ប្រទេសអូស្រ្តាលី

    អូស្រ្តាលី៖ បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ម្នាក់ ត្រូវបានអាជ្ញាធរអូស្រ្តាលីចាប់ខ្លួនជាបន្ទាន់ក្នុងករណីព្យាយាមរត់ពន្ធគ្រឿងញៀនចូលទៅកាន់ប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃទី៣០ ខែមិថុនា។ បុគ្គលិករបស់ក្រុមហ៊ុន Thai Airways រូបនេះ គឺជាស្រ្តីជនជាតិថៃ អាយុ ២៦ឆ្នាំ និងមានតួនាទីជាអ្នកបម្រើសេវាកម្មនៅលើយន្តហោះ។

    បើតាមមន្ត្រីប៉ូលិសនៅក្នុងអាកាសយានដ្ឋានមែលប៊ន ក្នុងប្រទេសអូស្រ្តាលី បានបញ្ជាក់ថា ស្រ្តីជាអ្នកបម្រើសេវាកម្មលើយន្តហោះរូបនេះបានលាក់ម្សៅគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនក្នុងកាបូបតូចៗចំនួន ១២ផ្សេងគ្នា ហើយគ្រឿងញៀនទាំងអស់នោះមានទម្ងន់សរុបជាង ១គីឡូក្រាម និងត្រូវបានរកឃើញតាមរយៈការពិនិត្យដោយប្រើកាំរស្មីអ៊ិច។ ប្រភពខាងលើបានបន្តថា គ្រឿងញៀនប្រភេទហេរ៉ូអ៊ីនទាំងជាង​ ១គីឡូក្រាមនេះអាចមានតម្លៃខ្ទង់ ៥០០,០០០ដុល្លារអូស្រ្តាលី (៣៤៣,៣០០ ដុល្លារអាមេរិក)។ យោងទៅតាមច្បាប់នៅក្នុងប្រទេសអូស្រ្តាលី ស្រ្តីជាជនល្មើសនឹងត្រូវរងនូវការចោទប្រកាន់ចំនួន ២ករណី គឺករណីកាន់កាប់គ្រឿងញៀន និងករណីរត់ពន្ធគ្រឿងញៀន ហើយករណីនីមួយៗអាចប្រឈមនឹងការដាក់ពន្ធនាគារអតិបរមា ២៥ ឆ្នាំ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Reuters

    Share This Post:
    MPO4D jitutoto mpo4d Mpoplay