ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សា៖ បាងកក គឺជាទីក្រុងដែលមានហានិភ័យនៃការឆបោកនិងការលួចឆក់ខ្ពស់ជាងគេនៅពិភពលោក

    BY Pheakdey July 11, 2026
    ការសិក្សា៖ បាងកក គឺជាទីក្រុងដែលមានហានិភ័យនៃការឆបោកនិងការលួចឆក់ខ្ពស់ជាងគេនៅពិភពលោក

    អង់គ្លេស៖ ការសិក្សាមួយបានបង្ហាញទីថា ទីក្រុងបាងកកង ប្រទេសថៃ គឺជាទីក្រុងដែលមានហានិភ័យនៃការឆបោក (Scams) និងការលួចឆក់ឬលួចកាបូប (Pickpocketing) ចំពោះភ្ញៀវទេសចរខ្ពស់ជាងគេនៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌​មាន Yahoo។ ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Compare the Market ដែលមានមូលដ្ឋានៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។

    លទ្ធផលនៃការសិក្សារបស់ Compare the Market បានបង្ហាញថា មានទីក្រុងចំនួន ៥ ដែលមានកម្រិតហានិភ័យនៃការឆបោកនិងការលួចកាបូបខ្ពស់ជាគេនៅលើពិភពលោក​ រួមមាន៖

    ១៖ ទីក្រុងបាងកក ប្រទេសថៃ ទទួលបានពិន្ទុខ្ពស់បំផុត ៨៣,៤៥/១០០។ របាយការណ៍បានបញ្ជាក់ថា ទីក្រុងនេះជួបបញ្ហាឆបោកភ្ញៀវទេសចរ ច្រើនជាងការលួចកាបូប។ តំបន់ Grand Palace គឺជាកន្លែងដែលមានការលើកឡើងពីការឆបោក និងលួចទ្រព្យសម្បត្តិញឹកញាប់ជាងគេ។

    ២៖ ទីក្រុងប៉ារីស ប្រទេសបារាំង មានពិន្ទុ ៦៨,៨១/១០០។ នៅទីនេះ គឺការលួចកាបូបកើតមានញឹកញាប់ជាងការឆបោក ហើយតំបន់ Basilique du Sacré-Cœur de Montmartre ត្រូវបានរាយការណ៍ថាជាកន្លែងមានហានិភ័យខ្ពស់។

    ៣៖ទីក្រុងប្រាក សាធារណរដ្ឋឆេក ជាប់លេខ ៣ ដោយសារមានអត្រាការលួចកាបូបគួរឱ្យកត់សម្គាល់ និងការលើកឡើងអំពីបទល្មើសពាក់ព័ន្ធច្រើន។

    ៤៖ ទីក្រុងសៀងហៃ ប្រទេសចិន មានអត្រាការលួចកាបូបគួរឱ្យកត់សម្គាល់។

    ៥៖ទីក្រុងអាក្រា ប្រទេសឥណ្ឌា ក៏មានអត្រាការលួចកាបូបខ្លាំងផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Yahoo

    Share This Post:
    MPO4D jitutoto mpo4d Mpoplay