ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តៃវ៉ាន់ប្រកាសបិទកោះ និងជម្លៀសពលរដ្ឋជាង ១៤,០០០នាក់ជាបន្ទាន់ ដោយសារឥទ្ធិពលព្យុះទីហ្វុង Bavi

    BY Pheakdey July 11, 2026
    តៃវ៉ាន់ប្រកាសបិទកោះ និងជម្លៀសពលរដ្ឋជាង ១៤,០០០នាក់ជាបន្ទាន់ ដោយសារឥទ្ធិពលព្យុះទីហ្វុង Bavi

    តៃវ៉ាន់៖ អាជ្ញាធរតៃវ៉ាន់ប្រកាសបិទកោះរបស់ខ្លួនមិនឱ្យមានចរាចរណ៍ចេញចូលជាបណ្តោះអាសន្ន ដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុង Bavi នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃទី១១ ខែកក្កដា។ ទន្ទឹមគ្នានេះ អាជ្ញាធរក៏បានធ្វើការជម្លៀសពលរដ្ឋជាង ១៤,០០០នាក់ជាបន្ទាន់ផងដែរ។

    ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអាជ្ញាធរអាកាសចរណ៍តៃវ៉ាន់បានសម្រេចលុបចោលជើងហោះហើរអន្តរជាតិចំនួន ៩១៧ជើង និងជើងហោះហើរក្នុងស្រុកចំនួន ២៧៤ជើងរួចហើយ និងមិនទាន់បញ្ជាក់ពីពេលវេលាដែលត្រូវចាប់ផ្តើមដំណើរការឡើងវិញនោះទេ។ តាមការព្យាករណ៍ ព្យុះទីហ្វុង Bavi នឹងបង្កើតឱ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បោកបក់ខ្លាំង​ និងធ្វើឱ្យតំបន់ខ្លះត្រូវប្រឈមនឹងបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សផងដែរ៕

    អត្ថបទ៖​ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay