ក្មេងតូចម្នាក់បានស្លាប់ ក្រោយបងជីដូនមួយប្រលែងលេងចាប់បោះទៅលើ តែដៃដន្យប៉ះជាមួយកង្ហារជាប់ពិដាន
ការប្រលែងលេងជាមួយនឹងក្មេងដោយការបោះក្មេងទៅលើបណ្តើរ និងនិយាយបញ្ចើចបណ្តើរ អាចជាសកម្មភាពសប្បាយរីករាយមួយ ដែលប្រជាពលរដ្ឋជាច្រើននិយមធ្វើវាជាញឹកញាប់។ យ៉ាងណាក្តី យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យដឹងថា មានក្មេងអាយុ ២ ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត ព្រោះតែសកម្មភាពប្រលែងលេងដូចខាងលើនេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Ampang Jaya ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា។

តាមសំដីរបស់ម្តាយក្មេងរងគ្រោះបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុក្មួយរបស់គាត់ម្នាក់អាយុ ២៥ ឆ្នាំ និងត្រូវជាបងប្អូនជីដូនមួយរបស់ក្មេងរងគ្រោះបានមកលេង និងបានចាប់កូនរបស់គាត់បោះឡើងលើក្នុងគោលបំណងលេងសើច តែចៃដន្យពេលបោះទៅលើក៏ប៉ះជាមួយនឹងកង្ហារនៅលើពិដាន ហើយក៏មានរបួសក្បាលធ្ងន់ធ្ងររហូតដល់ស្លាប់តែម្តងក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះជារឿងគួរឲ្យសោកសៅ និងសោកស្តាយបំផុតមួយ ហើយវាក៏ជាមេរៀនមួយសម្រាប់លោកអ្នកឲ្យចេះប្រុងប្រយ័ត្នផងដែរពេលប្រលែងលេងជាមួយក្មេង ចៀសវាងមានការសោកស្តាយដូចករណីខាងលើនេះ៕
អត្ថបទ៖ ភក្តី
